ចិន៖ ថ្មីៗនេះ យោងតាមទំព័រដ៏ល្បីមួយ បានបង្ហាញថា តារាស្រី Fan Bingbing ទទួលបានការអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងប៉េកាំង ដែលកម្រងរូបថតជាច្រើនសន្លឹក របស់តារាស្រីរូបនេះ កំពុងតែធ្វើឲ្យហ្វេនៗជាច្រើនលាន់មាត់សរសើរ ក្នុងឈុតដ៏ប្រណីតសាកសមនឹងសម្រស់របស់នាងយ៉ាងខ្លាំង។ 

ជាពិសេស ទន្ទឹមនឹងស្ទាយ៍តែងខ្លួនដ៏ស្រស់សោភាហើយនោះ ស្រាប់តែមានការបង្ហាញឲ្យឃើញនូវរូបភាពខាងក្រៅ ដែលជារូបភាពពីខាងក្រោយឆាកមួយមុនពេលចូលរួមកម្មវិធី ជាមួយនឹងសកម្មភាពពេលកំពុងតែងមុខមាត់ បើទោះបីជាមិនទាន់រួចរាល់ក៏ដោយ តែសម្រស់ Fan Bingbing មិនបានធ្វើឲ្យគ្រប់គ្នាខកចិត្តឡើយ ទាំងទម្រុងមុខដ៏ផូរផង់ និងស្បែកសរលោង មានមន្តស្នេហ៍ជាទីបំផុត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបទាំងនេះ ពិតជាធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែត នឹកស្មានមិនដល់ ពីសម្រស់ដ៏ទាក់ទាញមិនប្រែប្រួលរបស់នាង ក៏ដូចជាបានយល់ឃើញថា នេះគឺជាសម្រស់ទេពធីតា ដែលពិបាកនឹងផ្ដួលរលំ ស្របពេលមានវ័យកាន់តែច្រើន បើទោះបីជា នាងបានបាត់មុខសិល្បៈមួយរយៈក៏ដោយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]