ថៃ៖ ថ្មីៗនេះ តារាស្រីព្រមទាំងជាផលិតករដ៏ល្បី Tu Piyawadee បានបង្ហាញពីដំណឹងដ៏ព្រួយបារម្ភ ទៅដល់អ្នកគាំទ្រទាំងឡាយ ដែលក្រោយពី ត្រូវវះកាត់ របួ.សបាក់ជង្គង់ហើយ នាងថែមទាំងមានរោ.គជំ.ងឺក្រពះ និងឈឺពោះខ្លាំង រហូតដល់សន្ល.ប់ ថែមទៀតផង។
យ៉ាងណាមិញ នៅក្នុងនោះ ផលិតកររូបនេះ ក៏បានបង្ហាញពីដំណឹងថ្មីៗ អំពីជំងឺក្រោយការវះកាត់របស់ខ្លួន ព្រមទាំងភាពផ្អែមល្ហែម ដែលមានស្វាមី លោក Marwin នៅចាំមើលថែ និងអរគុណដល់ការលើកទឹកចិត្តពីហ្វេនៗជាច្រើន ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែអ្វីដែលនាង ត្រូវតាមដានជាបន្តទៀត នោះគឺជា កំណកឈា.ម ដែលអាចកើតឡើង ក្រោយការវះកាត់ ដែលត្រូវការលេបថ្នាំ ដើម្បីរំលាយកំណកឈា.ម ។ មិនត្រឹមតែប៉ុណ្ណោះ ខណៈដែលមានជំ.ងឺក្រពះ និងត្រូវការព្យាបាលការឆ្លងមេ.រោ.គនោះ ខាងគ្រូពេទ្យ ក៏បាននិយាយថា នាងនឹងមិនអាចរត់បាន មួយជីវិត ដោយត្រូវតែរក្សារាងកាយ ដើម្បីពង្រឹងសាច់ដុំជើង ក្នុងការជួយទ្រទ្រង់ឆ្អឹង ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនរូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]