វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីឆ្លងកូវីដថ្មី ក្នុងស្រុកថ្មីចំនួន ១៤,៧៨៣ ករណី កាលពីថ្ងៃចន្ទ ធ្លាក់ចុះចំនួន ៨,៣៧០ ករណី ពីថ្ងៃមុន ដែលរុញចំនួនឆ្លងសរុប បន្តកើនឡើងដល់ជិត ១.៩ លាននាក់។
ក្នុងនោះ ទីតាំងចំនួនបីដែលមានចំនួនករណីថ្មីខ្ពស់បំផុតគឺទីក្រុងហាណូយមាន 2,830 ករណី, ខេត្ត Khanh Hoa មាន ៧៩៥ ករណី និង ខេត្ត Binh Phuoc មាន ៦៤០ ករណី។ ក្នុងចំណោមចំនួនសរុបប្រចាំថ្ងៃ ៩,៣៩៦ ករណីត្រូវបានរកឃើញនៅក្នុងសហគមន៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រសួងសុខាភិបាលវៀតណាម ក៏បានបញ្ជាក់ពីអ្នកជាសះស្បើយចំនួន ៨៩,៨៤២ នាក់នៅថ្ងៃដដែល ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមកទល់ពេលនេះដល់ ១,៥៩០,០៩០។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ៣៤,៥៣៤ នាក់ ជាមួយនឹងការបញ្ជាក់ពីអ្នកស្លាប់ចំនួន ២១២ នាក់ កាលពីថ្ងៃចន្ទនេះ។
ចំនួនជាមធ្យមនៃករណីថ្មីនៅក្នុងប្រទេស សម្រាប់រយៈពេលប្រាំពីរថ្ងៃចុងក្រោយនេះគឺ ១៥,៩៣៥ ក្នុងមួយថ្ងៃ ខណៈពេលដែលអត្រាមរណភាពជាតិមាន ២១៦ ក្នុងមួយថ្ងៃជាមធ្យម។
គួររំលឹកផងដែរថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង ចំនួន ៣១ ករណី គិតមកទល់ពេលនេះ ដែលជាករណីនាំចូលទាំងអស់។ ទន្ទឹមនេះ ប្រជាជនវៀតណាមជាង ៧១.២ លាននាក់ ក្នុងចំណោមប្រជាជនចំនួន ៩៦ លាននាក់ បានទទួលវ៉ាក់សាំងចំនួន ២ ដង ហើយជាង ១១.៨ លាននាក់ បានទទួលការចាក់វ៉ាក់សាំងលើកទី ៣ រួច៕
ប្រភព៖ VN Express
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]