ថៃ៖ កាលពីពេលថ្មីៗនេះ ក្រោយផ្ទុះកក្រើកបន្ទាប់ពីបានឃើញវីដេអូឃ្លីបរបស់នារីថៃម្នាក់ ដែលធ្វើឲ្យអ្នកលេងហ្វេសប៊ុកក្នុងប្រទេសថៃ មានការរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាព ដែលស្រ្តីរូបនោះស្រវឹងស្រាបានបើករថយន្តបញ្ច្រាសទិសដៅ ហើយថែមទាំងដោះស្បែកជើងទះកំផ្លៀងប៉ូលីសចរាចរណ៍ ដោយអះអាងថា “ដឹងទេថាខ្ញុំជាកូនអ្នកណានោះ រហូតធ្វើឲ្យអ្នកលេងបណ្តាញសង្គមផ្ទុះការខឹងសម្បារជាខ្លាំង ចំពោះសកម្មភាពមួយនេះតែម្តង។
យ៉់ាងណាមិញ ដូចពាក្យមួយឃ្លាលើកឡើងថា ស្វាងតឹងស្រវឹងធូរ ក្រោយបានដឹងខ្លួន ស្រ្តីជាអ្នកប្រព្រឹត្តល្មើសរួមនឹងម្តាយ បានធ្វើដំណើរមកធ្វើការសុំទោសសមត្ថកិច្ចដែលខ្លួនគម្រាមទះកំផ្លៀងនិងស្បែកជើង ដោយថែមកាន់កន្ត្រកកាដូ សុំការអភ័យទោស ដល់លោកវរសេនីយ៍ទោ Kittithat Pansamrong មេបញ្ជាការរង ការិយាល័យចរាចរណ៍ និងលោកវរសេនីយ៍ទោ Chiraphat Sridech ស្នងការរងប៉ុស្តិ៍នគរបាលរដ្ឋបាល Khu Khot ដោយបានលើកដៃសំពះសុំទោសលោក Kittithat ដោយបញ្ជាក់ថាខ្លួនមិនមានចេតនានោះទេ ហើយគ្រប់យ៉ាង ស្រាអ្នកនិយាយទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទង្វើដ៏អសីលធម៌មួយនេះ នៅតែត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន ជាពិសេសនៅក្នុងប្រទេសនាំគ្នាធ្វើការថ្កោលទោស និងសុំឲ្យស្រ្តីជាអ្នកប្រព្រឹត្តល្មើសនោះចេញមុខសុំទោសជាសាធារណ:ថែមទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]