ភ្នំពេញ៖ ក្នុងថ្ងៃនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសអំពីចំនួនអ្នកកូវីដ១៩ នៅប្រទេសកម្ពុជា ដោយក្នុងនោះមានករណីសរុប អូមីក្រុង សរុប១៤ករណីត្រូវបានរកឃើញក្នុងសហគមន៍ផងដែរ។

ដោយឡែក យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីឆ្លងថ្មី ៣៤នាក់ នាំចូល២៤នាក់ រកឃើញក្នុងសហគមន៍១០នាក់ សរុប៣៤នាក់សុទ្ធតែមានកូវីដ១៩ ប្រភេទអូមីក្រុង (លទ្ធផលបញ្ជាក់ដោយ PCR) 

ករណីជាសះស្បើយ ១១នាក់

ករណីស្លាប់ ០នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់)

អាស្រ័យហេតុនេះ សូម​បងប្អូនទាំងអស់គ្នា អនុវត្តវិធាន៣កុំ៣ការពារឱ្យ​បានខ្ជាប់ខ្ជួន៕

សូមចូលអានសេចក្តីលម្អិតរបស់ក្រសួងសុខាភិបាល៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]