រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង អគ្គនាយកដ្ឋានអត្តសញ្ញណកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬគ្រឹះស្ថាននានា ដែលមានការងារមមាញឹក ក្នុងពេលម៉ោងការងាររដ្ឋបាល អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតឆ្លងដែនបន្ថែមនៅ ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ នៅទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន ប្រចាំនៅផ្សារអ៊ីអនម៉ល (AEON Mall) សែនសុខ ចាប់ពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះតទៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ពុកម៉ែ បងប្អូន មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]