ថៃ៖ អាចនិយាយបានថា បច្ចុប្បន្ននេះ Taew Natapohn គឺជាតារាស្រីមួយដួង ដែលត្រូវបានទស្សនិកជន តាមដានជាបន្តបន្ទាប់ ខណៈដែលមិនធ្លាប់មានរឿងអាស្រូវពីមុនមក ប៉ុន្តែស្រាប់តែ ជីវិតរបស់នាងមានការផ្លាស់ប្ដូរ និងត្រូវបានមនុស្សជាច្រើនរិះគន់គ្រប់បញ្ហា ។
ថ្មីៗនេះ តារាស្រី Taew ក៏បានចេញមក បើកចិត្តតាមរយៈកម្មវិធីមួយ ដោយបានលើកឡើងថា កាលពីមុន នាងត្រូវបានគេដាក់រហស្សនាមថា ជាមនុស្សគ្មានព័ត៍មានទាល់តែសោះ ប៉ុន្តែពេលនេះ ស្រាប់តែប្រែប្រួលភ្លាមៗពីបាតដៃទៅខ្នងដៃ ដោយអ្វីៗគ្រប់យ៉ាង ស្ទើរតែគ្រប់សកម្មភាពរបស់នាង ក៏ត្រូវបានរិះគន់ នៅលើបណ្ដាញសង្គម។ តែទោះជាយ៉ាងណា តារាស្រីរូបនេះ នៅតែបង្ហាញអារម្មណ៍ថា វាគ្មានបញ្ហាអ្វីនោះទេ ឲ្យតែសមាជិកគ្រួសារ ម្ដាយ និង បងស្រី បានយល់ពីនាងគឺគ្រប់គ្រាន់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅក្នុងនោះ ស្រាប់តែ តារាស្រី Taew បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាង បានលើកឡើងអំពី រោ.គសញ្ញានៃជំ.ងឺភ័យស្លន់ស្លោ ដែលគ្មាននរណាដឹងពីមុនមក។ ជាពិសេស នាងក៏បានបន្ថែមថា រោ.គសញ្ញាមួយនេះ បានកើតឡើងនៅពេលដែល មានអារម្មណ៍ថា រាងកាយធ្វើមិនបានល្អ មិនអាចគ្រប់គ្រងបាន មិនមានសុវត្ថិភាព វង្វេង ដកដង្ហើមមិនរួច ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ Taew បានបង្ហាញទៀតថា ជំ.ងឺនេះ មានរយៈពេលប្រហែល ៤ ទៅ ៥ ឆ្នាំហើយ ហើយនាងតែងតែ ខ្លាចថា វានឹងកើតឡើងម្តងទៀត ដោយប្រើប្រាស់ថ្នាំលេបគ្រប់កន្លែង ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]