ភ្នំពេញ៖ ពិតណាស់ កម្មវិធីបវកញ្ញាយុវវ័យអន្តរជាតិកម្ពុជា (Miss Teen International Cambodia) បានបើកវគ្គប្រកួតជម្រុះបេក្ខនារីបានចំនួន២វគ្គ កាលពីពេលថ្មីៗនេះ ដែលវគ្គ Audition Round ជម្រុះពី១០០នាក់ នៅត្រឹម ៤០នាក់ និងវគ្គ Casting Audition Round ជម្រុះពី៤០នាក់ នៅត្រឹម ២៥នាក់ ដើម្បីមានសិទ្ធបន្តការប្រកួតនៅវគ្គបន្តបន្ទាប់។
យ៉ាងណាមិញ ទន្ទឹមនឹងជម្រុះបេក្ខនារីបវកញ្ញាយុវវ័យអន្តរជាតិកម្ពុជានៅសល់ត្រឹម២២៥រូប ខាងស្ថាប័ន Miss Teen International Cambodia បានផ្ដល់ឱកាសការងារដល់បេក្ខភាពថតស្ពតពាណិជ្ជកម្មផងដែរ។ ម្យ៉ាងវិញទៀត ស្របពេលកំពុងត្រៀមខ្លួនដើម្បីបន្តប្រកួតវគ្គបន្ត គេឃើញបេក្ខនារីទាំង២៥រូប កំពុងហ្វឹកហាត់ដើរបង្ហាញម៉ូត សម្រាប់ពង្រឹងសមត្ថភាពខ្លួនឲ្យខ្លាំងជាងមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ក្រោយវគ្គ Casting Audition Round បានបញ្ចប់ហើយរកឃើញបេក្ខភាពជើងខ្លាំង២៥រូបនោះ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ បើកការប្រកួតប្រជែងឈុតហែលទឹកក្នុងកម្មវិធីបវកញ្ញាយុវវ័យអន្តរជាតិកម្ពុជា (Miss Teen International Cambodia) នឹងបានមកដល់ ដែលប្រព្រឹត្តឡើងក្នុងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
សូមរង់ចាំមើលទាំងអស់គ្នា ថាតើបេក្ខនារីរូបណាអាចបង្ហាញសមត្ថភាពវគ្គឈុតហែលទឹកបានល្អជាងគេ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]