កូរ៉េខាងត្បូង៖ រូបថតរបស់តារាសម្តែង Park Seo Joon ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា នៃរូបភាព ទិដ្ឋភាពខាងក្នុង ផ្ទះនេះមានទំហំប្រហែល 300 ម៉ែត្រការ៉េ មានបន្ទប់គេងបី បន្ទប់ទឹកពីរ ត្រូវបានគេ យកជីកកាយ នៃទិដ្ឋភាពខាងក្នុង ដែលត្រូវគេប៉ាន់ស្មានមានតម្លៃ ជិត ៦លានដុល្លារ។

ជាក់ស្តែងផ្នែកខាងក្នុង គេត្រូវបានឲ្យដឹងថា វាមានបន្ទប់ទទួលភ្ញៀវមានទំហំធំទូលាយ មានកន្លែងទំនេរជាច្រើន នាំមកនូវអារម្មណ៍ផាសុខភាពជាមួយទីធ្លាធំខាងក្នុង ដោយតារាសម្តែងរូបនេះ បានរៀបចំគ្រឿងសង្ហារឹមក្នុងរចនាប័ទ្មទំនើបជាមួយនឹងពណ៌បែបទាន់សម័យទំនើប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែករចនាបថខាងក្នុង និងការតុបតែងនៃអាផាតមិនទាំងអស់ប្រើប្រាស់ឧបករណ៍ម៉ាកល្បីៗ លំដាប់អន្តរជាតិ និងលំដាប់ខ្ពស់​ មិនត្រឹមតែប៉ុណ្ណោះ ផ្ទះមួយនេះ ថែមទាំងមានបន្ទប់ដាក់ស្រា ទីលានវាយកូនហ្គោល រោងកុនឯកជន និងអាងហែលទឹកនៅនឹងកន្លែងតែម្តង។

ជាមួយគ្នានេះដែរ​ត្រូវបានឲ្យដឹង វានៅតំបន់លំនៅដ្ឋានលំដាប់ខ្ពស់ មានសន្តិសុខយ៉ាងតឹងរ៉ឹង សន្តិសុខយាមប្រចាំការ២៤ម៉ោង នៅច្រកចូល ប្រព័ន្ធកាមេរ៉ាឃ្លាំមើលគ្រប់ទីកន្លែង។ ជាលទ្ធផល អគារនេះជាប់ចំណាត់ថ្នាក់ក្នុងចំណោមអចលនទ្រព្យថ្លៃបំផុតទាំងដប់នៅក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកូរ៉េទាំងមូល។

យោងតាម ​​JN ក្នុងឆ្នាំ ២០១៨ តារាសម្តែង Park Seo Joon បានទិញផ្ទះមួយនេះ នៅក្នុងបរិវេណ Sangji តំបន់ Gangnam ក្នុងតម្លៃ ៥.៨៥ ពាន់លានវ៉ុន (ប្រហែល ៤.៨៧ លានដុល្លារ) ។ បច្ចុប្បន្ននេះបន្ទាប់ពីរយៈពេល ៣ ឆ្នាំ តម្លៃនៃផ្ទះល្វែងគឺប្រហែល ៦.៨៤ ពាន់លានវ៉ុន (ប្រហែល ៥.៧​ លានដុល្លារ) ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]