បរទេស៖ ជាការពិតណាស់ កាលពីឆ្នាំ ២០១៤ និងជាឆ្នាំដែលតារាចម្រៀងដ៏មានឥទ្ធិពល Selena Gomez មានវ័យ ២២ឆ្នាំ នាងពិតជាធ្វើឲ្យអ្នកនិយមគាំទ្របទចម្រៀងរបស់នាង មានការពេញចិត្តច្រើនលើសលប់ ព្រោះតែតារាស្រីរូបនេះ មានទាំងភាពវ័យឆ្លាត មានសមត្ថភាពសិល្បៈពូកែ និងមានសម្រស់ស្រស់ស្អាត រូបរាងតូចច្រឡឹងគួរឲ្យចាប់អារម្មណ៍។

ទន្ទឹមនឹងនេះ បន្ទាប់ពីពេលវេលារំលងទៅជាង ៧ឆ្នាំ មកទល់នឹងពេលបច្ចុប្បន្ននេះ ដែល Selena មានវ័យ ២៩ឆ្នាំ នាងហាក់មើលទៅឡើងគីឡូច្រើនជាងមុន ហើយប្រែប្រួលរូបរាងខ្លាំងតែម្ដង។ ជាពិសេសបើយើងក្រឡេកទៅមើលរូបថតចាស់ៗកាលពីប៉ុន្មានឆ្នាំមុន យកមកប្រៀបធៀបនឹងពេលនេះ គឺអាចនិយាយបានថា Selena ប្រែប្រួលរូបរាងដូចមនុស្សពីរផ្សេងគ្នា ឡើងមានសាច់ទ្រលុកទ្រលន់គួរឲ្យក្នាញ់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីជាតារាស្រីម្ចាស់បទ «Love you like a love song» រូបនេះ ឡើងគីឡូខ្លាំងខុសពីមុនយ៉ាងណាក៏ដោយ ប៉ុន្តែនាងនៅតែពូកែរៀបចំតុបតែងខ្លួនបានស្អាត ស៊ីវីល័យ និងមើលទៅទាក់ទាញខ្លាំងដូចមុនដដែលផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Selena Gomez កាលពីអាយុ ២២ឆ្នាំ 
Selena Gomez កាលពីអាយុ ២២ឆ្នាំ 
Selena Gomez កាលពីអាយុ ២២ឆ្នាំ 
Selena Gomez កាលពីអាយុ ២២ឆ្នាំ 
Selena Gomez កាលពីអាយុ ២២ឆ្នាំ 
Selena Gomez កាលពីអាយុ ២២ឆ្នាំ 
Selena Gomez បច្ចុប្បន្ន ២៩ឆ្នាំ
Selena Gomez បច្ចុប្បន្ន ២៩ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]