ចិន៖ នៅក្នុងមួយរយៈពេល ២ ឆ្នាំចុងក្រោយមកនេះ តារាស្រី Angelababy និងស្វាមី លោក Huang Xiaoming បានប្រឈមមុខនឹងពាក្យចចាមអារ៉ាមជាច្រើន ទៅលើរឿងរ៉ាវនៃការលែងលះ ព្រោះតែអ្នកទាំងពីរលែងបង្ហាញកាយវិការដ៏ផ្អែមល្ហែម បើកចំហដូចមុនទៀតហើយ។
ថ្មីៗនេះ យោងតាមទំព័រដ៏ល្បី បានបង្ហាញនូវដំណឹងដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបភាពរបស់ Angelababy នៅក្នុងការថតកម្មវិធីមួយ កាលពីថ្ងៃទី ៩ ខែមករាកន្លងទៅ។ ដោយឡែក ការបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមរបស់នាង មិនត្រឹមតែបញ្ចេញនូវរូបរាងដ៏ស្រស់ស្អាតនោះទេ តែនាងបានធ្វើឲ្យមហាជនជាច្រើន យកចិត្តទុកដាក់ ទៅលើចិញ្ចៀនពេជ្រក្នុងម្រាមដៃ ដែលជាចិញ្ចៀនអាពាហ៍ពិពាហ៍ និងជាវត្ថុស្នេហាដ៏ថ្លៃបំផុត ដែល លោក Huang Xiaoming បានជូនទៅនាងមុនថ្ងៃរៀបការ ព្រមទាំងចំណាយរហូតដល់ ១០ លានយ័ន (ប្រមាណ ១,៥ លានដុល្លារ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីកន្លងមក តារាស្រីរូបនេះ ធ្លាប់បង្អួតចិញ្ចៀនមួយវង់នេះ នៅលើបណ្ដាញសង្គម ដែលធ្វើឲ្យមហាជន ស្រឡាំងកាំងនឹងតម្លៃរបស់វា ហើយដោយសារតែវាមានតម្លៃថ្លៃពេក ទើបនាងកម្រនឹងពាក់វាផងដែរ។យ៉ាងណាមិញ ព្រោះតែចិញ្ចៀនដ៏ប្រណីតនេះ ក៏អាចបញ្ជាក់បានថា ទំនាក់ទំនងរបស់ Angelababy និងស្វាមី នៅតែមានភាពល្អប្រសើរនឹងគ្នា ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]