ភ្នំពេញ៖ ក្រុមហ៊ុន​ លីប្រេស្ស (Libresse®) ដែលជា​ម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក  បានឧបត្ថម្ភអគារអនាម័យ ចំនួន ២ខ្នង មាន ៥បន្ទប់ទឹកប់ ជូនដល់វិទ្យាល័យ សាមគ្គី ជាសាលារៀនជនបទមួយស្ថិតក្នុងភូមិអន្លង់សំណរ​ស្រុកជីក្រែង ខេត្តសៀមរាប ស្រប​តាមឆន្ទៈនៃម៉ាកយីហោរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាគម្លាតនៃ​ការអប់រំ និងអនាម័យ ជាពិសេសតម្រូវការអនាម័យជាមូលដ្ឋានរបស់យុវសិស្សនារី។

ក្រុមហ៊ុនលីប្រេស្សឧបត្ថម្ភបន្ទប់ទឹកអនាម័យ ដល់សាលារៀនក្នុងខេត្តសៀមរាប
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីទ្រទ្រង់មួយនេះ គឺជាគម្រោងអនាម័យទីពីររបស់ក្រុមហ៊ុនលីប្រេស្ស ដែល​មានគោល​បំណង​ផ្ដល់​លទ្ធភាព​ដល់ការទទួលបានអនាម័យកាន់តែប្រសើរ​ នៅតាមសាលា​រដ្ឋមួយចំនួននៅក្នុង​ប្រទេស។ គម្រោងទីមួយ ត្រូវបានផ្ដល់ជូនដល់យុវសិស្សនារីនៅវិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធបុប្ផា​​ ក្នុងខេត្តកំពង់ចាម កាលពីខែមិថុនា ​ឆ្នាំ២០២១។

ខណៈដែលកម្ពុជាស្ថិតក្នុងដំណើរក្លាយទៅជាប្រទេសអភិវឌ្ឍមួយនៅអាស៊ីអាគ្នេយ៍ អត្រាប្រជានជន ៧៧% នៃប្រជាជនកម្ពុជាសរុបប្រមាណជា ១៦លាននាក់ កំពុងរស់នៅតំបន់ជនបទ នេះបើយោងតាមទិន្នន័យរបស់ World Bank Open Data។ ប្រជាជនកម្ពុជា​ជាច្រើន​នៅ​ទីជនបទ​ ជាពិសេសនារីៗបន្តប្រឈមនឹងបញ្ហាលំបាក​ក្នុងការរស់នៅ​ប្រចាំថ្ងៃ ​ដោយសារ​កង្វះខាតការ​ទទួលបានអនាម័យគ្រប់គ្រាន់ កង្វះខាតបន្ទប់ទឹកស្អាត និងកង្វះខាត​ផលិតផលអនាម័យផ្ទាល់​ខ្លួន។ 

សិស្សានុសិស្សវិទ្យាល័យសាមគ្គី ២៧៧នាក់ ដែល ៥០% ជាសិស្សនារីក៏ស្ថិតក្នុងស្ថានភាព​កង្វះខាតនេះដែរ ដោយត្រូវប្រើរួមគ្នានូវបន្ទប់ទឹកដែលមានលក្ខណៈមិនសមស្រប។ យុវសិស្សនារីដែលស្ថិតក្នុងដំណាក់កាលពេញវ័យរបស់ពួកគេ​ចាំបាច់ត្រូវមានបង្គន់ ដែលសាងសង់បាន​ត្រឹមត្រូវ និងអនាម័យល្អដើម្បីថែរក្សាអនាម័យផ្ទាល់ខ្លួន ជាពិសេសអំឡុងពេលដែលមាន​រដូវ។ ក្រុមហ៊ុនលីប្រេស្ស Libresse® ជឿជាក់ថា តាមរយៈការផ្ដល់បន្ទប់ទឹកអនាម័យគ្រប់គ្រាន់​ នៅតាមសាលា​ យុវសិស្សនារីនឹងទទួលបានផាសុកភាព និងទំនុកចិត្តបន្ថែមដែលធ្វើឲ្យ​ពួក​គេអាច​ផ្ដោតលើការ​សិក្សាបានពេញលេញ។

ក្រុមហ៊ុនលីប្រេស្សឧបត្ថម្ភបន្ទប់ទឹកអនាម័យ ដល់សាលារៀនក្នុងខេត្តសៀមរាប

សម្រាប់យុវសិស្សនារី ការណ៍ដែលមានបន្ទប់ទឹកអនាម័យពិតជាចាំបាច់ណាស់ ព្រោះពួកគេផ្ដោតខ្លាំងលើសុខភាព និងអនាម័យរបស់ពួកគេ។ ​ក្រុមហ៊ុនលីប្រេស្ស Libresse® ប្ដេជ្ញាចិត្តក្នុង ការផ្ដល់​គុណភាពនៃជីវិតរស់នៅរបស់យុវតី និងស្ត្រីទូទាំងប្រទេស​កម្ពុជា និងប្រឹងប្រែងពុះពារ ​ដើម្បីផ្ដល់ភាពជឿជាក់ដល់ជីវិតសង្គម និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ ​តាមរយៈការអប់រំ ​ការកសាងសមត្ថភាព និងការផ្ដល់ធនធាន ក្រុមហ៊ុនលីប្រេស្ស  Libresse® មានទំនុកចិត្តថា ​ការឧបត្ថម្ភនេះ​ នឹងអាចជួយឲ្យយុវតីយល់បាន​កាន់តែប្រសើរអំពីសុខភាពរាងកាយ ​និងមានភាព​ជឿជាក់ថាពួកគេជានរណា។ 

ក្រុមហ៊ុនលីប្រេស្សឧបត្ថម្ភបន្ទប់ទឹកអនាម័យ ដល់សាលារៀនក្នុងខេត្តសៀមរាប

ក្នុងការរក្សាចក្ខុវិស័យរបស់ពួកគេដើម្បីពង្រឹងសុខុមាលភាព តាមរយៈដំណោះស្រាយសុខភាពនិងអនាម័យឈានមុខនោះ ការឧបត្ថម្ភរបស់ លីប្រេស្ស Libresse®  ដល់សិស្សានុសិស្ស​នៅតាមសាលា ​នឹងនាំ​មកនូវផលវិជ្ជមានដល់ជីវិតរស់នៅប្រចាំថ្ងៃ​របស់ពួកគេ ធ្វើឲ្យពួកគេសម្រេចបាន​ការសិស្សាពេញ​លេញ និងឈានដល់គោលដៅជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ 

ជាមួយកម្មវិធីអនាម័យដែលកំពុងអនុវត្តនេះ ក្រុមហ៊ុនលីប្រេស្ស Libresse®  នឹងបន្តផ្ដល់បង្គន់ និងបន្ទប់ទឹកអនាម័យ​នៅតាមសាលាមួយចំនួនទៀត ​ដើម្បីយុវសិស្សនារី​រស់នៅបានកាន់តែ​មាន​សុវត្ថិភាព​និងសុខភាព ដែលធ្វើឲ្យពួកគេអាចផ្ដោតការយកចិត្តទុកដាក់ពេញលេញ លើអ្វីដែលមាន​សារៈសំខាន់សម្រាប់ពួកគេ គឺការសិក្សា។ 

នៅក្នុងសុន្ទរកថា អំឡុងពិធីប្រគល់បន្ទប់ទឹកអនាម័យនោះ លោក ហៀង សុខ នាយកវិទ្យាល័យ សាមគ្គី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនលីប្រេស្ស Libresse® ក្នុងខ្លឹមសារ​ដូច្នេះថា៖

ប្រសាសន៍លោក ហៀង សុខ

លោកនាយក ក៏បានបញ្ជាក់ផងដែរថា៖

ប្រសាសន៍លោក ហៀង សុខ
ក្រុមហ៊ុនលីប្រេស្សឧបត្ថម្ភបន្ទប់ទឹកអនាម័យ ដល់សាលារៀនក្នុងខេត្តសៀមរាប

ជាមួយការប្រគល់បន្ទប់ទឹកអនាម័យសប្បុរសធម៌ជាផ្លូវការនេះ ក្រុមហ៊ុនលីប្រេស្ស Libresse®)  ក៏បានផ្ដល់​កញ្ចប់អំណោយ និងកូនសៀវភៅអប់រំ អំពីរដូវស្ត្រី ដល់សិស្សានុសិស្ស និង គ្រូបង្រៀនចំនួន ៣០០នាក់ផងដែរ ដើម្បីជួយសម្រួលដល់ពួកគាត់ក្នុងការស្វែងយល់បន្ថែមអំពីការថែទាំសុខភាពអំឡុងពេលមក​រដូវ។ 

ការប្ដេជ្ញាចិត្តរបស់ម៉ាកសញ្ញា ចំពោះការរស់នៅរបស់នារី និងស្ត្រីកាន់តែប្រសើរ​ឡើង លោក Sreang Enghor តំណាងក្រុមហ៊ុនលីប្រេស្ស (Libresse®) បានមានប្រសាសន៍​ក្នុងសុន្ទរកថារបស់លោកថា៖

ប្រសាសន៍លោក Sreang Enghor

សម្ព័ន្ធក្រុមហ៊ុន​វីនដា​(Libresse®) អាស៊ីអាគ្នេយ៍ (ម៉ាឡេស៊ី) ​តាមរយៈ​ម៉ាកសញ្ញា​លីប្រេស្ស (Libresse®) ជាបុត្រសម្ព័ន្ធរបស់ខ្លួន ​គឺជាក្រុមហ៊ុនទទួល​បានពាន​រង្វាន់ “Gender-responsive Marketplace Award” ដោយសារការគាំទ្រ​ពេញ​លេញ​របស់ខ្លួនក្នុងការ​សម្រួលដល់ការពង្រឹង​អំណាចស្ត្រី តាមរយៈការចូលរួមក្នុងសង្គម និងដោយមានរបៀបធុរកិច្ចប្រកប​ដោយប្រព័ន្ធច្បាស់លាស់ ដើម្បីពង្រឹងគុណភាពជីវិតរស់នៅរបស់ស្ត្រី។ 

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ហ្វេសប៊ុកផេក Libresse Cambodia

ក្រុមហ៊ុនលីប្រេស្សឧបត្ថម្ភបន្ទប់ទឹកអនាម័យ ដល់សាលារៀនក្នុងខេត្តសៀមរាប

អំពី Libresse®
Libresse® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារី ដែលយល់ច្បាស់ពីធាតុពិតក្នុង​នាម​ជាស្ត្រីភេទ។ ម៉ាកយីហោនេះធ្វើការគាំទ្រដល់ស្ត្រី ដើរតាមគន្លងជីវិតរបស់ខ្លួន និង សាទរចំពោះលក្ខណៈដែលធ្វើ​ឲ្យស្ត្រីមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីការផលិតនូវផលិតផលដែលប្រកបដោយគុណភាព និងគួរជាទីទុកចិត្តសម្រាប់សុភាពនារី Libresse® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើម សម្រាប់ជីវិត​រស់​នៅ​ជាប្រក្រតីពេលមករដូវជារៀងរាល់ខែ។ 

អំពីសម្ព័ន្ធក្រុមហ៊ុនវីនដា
តាំងពីពេលចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ១៩៨៥ រហូតដល់បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនវីនដា បាន​ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំជាងគេ សម្រាប់ផលិតផលអនាម័យនៅក្នុងតំបន់​អាស៊ី និង មានបុគ្គលិកជិត ១០,០០០នាក់ ។ ការលក់ត្រូវបានធ្វើឡើងក្រោមស្លាកយីហោផលិតផល ថែទាំខ្លួនសំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ ក្រុមហ៊ុនវីនដា មាន ទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ហើយត្រូវបាន    ចុះ​បញ្ជីនៅលើផ្សារហ៊ុនហុងកុង (លេខកូដហ៊ុន : 3331.HK) ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]