ពិភពលោក៖ កាលពីសប្តាហ៍មុន ទីភ្នាក់ងារព័ត៌មានអន្តរជាតិមួយចំនួន បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រនៅប្រទេសស៊ីប (Cyprus) បានរកឃើញមេរោគកូវីដ១៩ ថ្មី ដែលផ្ទុកអត្តសញ្ញាណទាំង Delta និង Omicron ។បន្ទាប់មក អ្នកវិទ្យាសាស្ត្របានរាយការណ៍វាទៅអង្គការ GISAID ហើយដាក់ឈ្មោះវាថា "Deltacron" ។ ទោះយ៉ាងណាក៏ដោយ ទាំង GSAID និងអង្គការសុខភាពពិភពលោក (WHO) មិនទាន់បានកំណត់អត្តសញ្ញាណ Deltacron ជាប្រភេទវីរុសបំប្លែងប្រភេទថ្មី នៅឡើយទេ។

ទន្ទឹមនោះ លោកវេជ្ជបណ្ឌិតថៃ Chalermchai Boonyaleepun អនុប្រធានគណៈកម្មការសុខភាពសាធារណៈបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សមិនគួរភ័យស្លន់ស្លោចំពោះមេរោគបំប្លែងថ្មីនេះទេ ព្រោះវាប្រហែលជាមិនមានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកជំនាញខាងមេរោគនៅចក្រភពអង់គ្លេស ក៏បានឱ្យដឹងថា ដោយផ្អែកលើរបាយការណ៍ វាអាចទៅរួចដែលថាសំណាកទាំង ២៤ត្រូវបានបំពុល ហើយលោកក៏បានជំរុញឱ្សរង់ចាំការបញ្ជាក់ជាផ្លូវការពីអង្គការសុខភាពពិភពលោក។

ប្រសិនបើមេរោគបំប្លែងថ្មីនេះ មានសារៈសំខាន់ ហើយនឹងប៉ះពាល់ដល់មនុស្សជាតិ អង្គសុខភាពពិភពលោកWHO នឹងដាក់ឈ្មោះវាដោយប្រើអក្ខរក្រមក្រិក។ រហូតមកដល់ពេលនេះ WHO បានប្រើប្រាស់អក្ខរក្រមភាគច្រើនមុនអក្ខរក្រមទី១៥គឺ Omicron ហើយមេរោគបំប្លែងថ្មីបន្ទាប់ នឹងត្រូវបានគេហៅថា "Pi"៕

ប្រធាន WHO
រូបតំណាង
រូបតំណាង

ប្រភព៖​ The Nation

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]