កូរ៉េខាងត្បូង៖ ដើម្បីជាការរីករាយដល់អ្នកគាំទ្រ ខ្សែភាពយន្តរឿង «Snowdrop» របស់ JTBC នឹងសម្តែងដោយ Jisoo សមាជិកក្រុម BLACKPINK និង Jung Hae In បានបញ្ចេញឈុតក្រៅឆាកសម្រាប់រឿងនេះត្រូវបានចេញផ្សាយថ្មីៗនេះ ហើយភាពសមគ្នារបស់អ្នកទាំងពីរគឺខ្លាំងមិនអាចប្រកែកបាន។

ជាក់ស្តែង នៅលើហ្វេនផេក មិនផ្លូវការមួយ របស់អ្នកគាំទ្រ ក្រុម BLACKPINK បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក ដែលកាត់ចេញ វីដេអូក្រោយឆាក នៃសាច់រឿង «SNOWDROP» កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ រូបភាពទាំងនោះ បានបង្ហាញ ពីភាពយកចិត្តទុកដាក់គ្នា ដែលមើលទៅ មិនត្រឹមតែជាអ្នករួមការងារជាមួយគ្នានោះទេ តែសកម្មភាពរបស់អ្នកទាំងពីរ សបញ្ញាក់ឃើញថា ហាក់បីជាគូស្នេហ៍តែម្តង នៃកាយវិការ ជួយសារ៉េអាវ ឬក៏វែកសក់ឲ្យគ្នា ហាក់បីដូចជា មនុស្សស្រលាញ់តែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]