ថៃ៖ នៅថ្ងៃអង្គារ ទី១១ ខែមករានេះ អាជ្ញាធរថៃ បានឱ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក ត្រូវបានគេរកឃើញនៅក្នុងសំណាក ដែលប្រមូលបាននៅឯស.ត្ត.ឃាត ក្នុងខេត្ត Nakhon Pathom ដែលជាការបញ្ជាក់ជាផ្លូវការដំបូងនៃជំងឺនេះ។ ក្នុងនោះ អាជ្ញាធរបានបើកការស៊ើបអង្កេតមួយ កាលពីចុងសប្តាហ៍ បន្ទាប់ពីមានការរំពឹងទុកកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា ជំងឺនេះ កំពុងតែបំផ្លាញហ្វូងជ្រូករបស់ថៃរួចហើយ ហើយចំពេលមានការចោទប្រកាន់ពីការបិទបាំងនូវព័ត៍មាននេះ។

សំណាកមួយបានធ្វើតេស្តវិជ្ជមានចំពោះជំងឺប៉េស្តជ្រូកអាហ្រ្វិកក្នុងចំណោម ៣០៩ ដែលប្រមូលបាន រួមទាំងសំណាកឈាមពីជ្រូកនៅកសិដ្ឋានចំនួន ១០ និងកន្លែងសត្តឃាត ចំនួនពីរនៅក្នុងខេត្តដែលចិញ្ចឹមជ្រូក។ នេះបើតាមការបញ្ជាក់របស់លោក Sorravis Thaneto អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ លោក Sorravis ក៏បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា "យើងបានរកឃើញសំណាកមួយដែលបានធ្វើតេស្តវិជ្ជមានជំងឺប៉េស្តជ្រូកអាហ្រ្វិក"។ Sorravis បានប្រាប់សន្និសីទសារព័ត៌មានថ្ងៃអង្គារនេះ ដោយបានប្តេជ្ញាថានឹងតាមដានប្រភពនៃជំងឺនេះ។

ការរកឃើញនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសាកលវិទ្យាល័យ Kasetsart បាននិយាយថាមន្ទីរពិសោធន៍របស់ខ្លួនកាលពីខែមុនបានរកឃើញជំងឺនេះនៅក្នុងសត្វជ្រូកដែលងាប់ ដែលជារបាយការណ៍ដំបូងគេនៅក្នុងប្រទេសថៃ។

ក្នុងនោះ លោក Sorravis ក៏បានមានប្រសាសន៍ថា ប្រទេសថៃក៏នឹងជូនដំណឹងនេះ ដល់អង្គការសុខភាពសត្វពិភពលោក (OIE) អំពីការរកឃើញជាផ្លូវការនៃជំងឺនេះ៕

រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ CNA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]