កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ Song Jia គឺជា Youtuber និងជាតារាស្រីដែលកំពុងតែឡើងកូតខ្លាំង ជាមួយនឹងរូបសម្រស់ដ៏មានមន្តស្នេហ៍ ​ទាញអារម្មណ៍អ្នកតាមដានពេញបណ្ដាញសង្គម ជាពិសេស រូបនាងថែមទាំងត្រូវបានមនុស្សជាច្រើនកត់សម្គាលឃើញថា មានមុខមាត់ស្រដៀងនឹងតារាស្រី Jennie ក្រុម BLACKPINK ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែជក់ចិត្តនោះគឺ តារាស្រីទើបនឹងរះរូបនេះ ថែមទាំងមាន ការលេងខ្លួនយ៉ាងទាន់សម័យ ដែលក្នុងមួយឈុតៗសុទ្ធតែបានបង្ហាញឲ្យឃើញពីភាពទាក់ទាញ និងសាកសមទៅនឹងរូបសម្រស់របស់នាងយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស​ តាមរយៈការបង្ហាញឲ្យឃើញពីជីវិតប្រចាំថ្ងៃកាលពីកន្លងទៅ Song Jia ក៏បានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅក្នុងផ្ទះរបស់នាង ដែលមានបន្ទប់ទទួលភ្ញៀវធំទូលាយ រៀបចំយ៉ាងមានសោភ័ណភាព និងមានការតុបតែងជាមួយនឹងឈុតសាឡុងពណ៌ផ្កាឈូក តុថ្មម៉ាប មានចង្កៀងរោមពណ៌ស និងមានរូបភាពផ្សេងៗនៅលើជញ្ជាំង ហើយនេះ គឺជាការជ្រើសរើសនៃការតុបតែង ទាំងអស់ដោយខ្លួននាងផ្ទាល់ ដែលមើលទៅមានភាពស្រស់ស្អាតគួរឲ្យចង់រស់នៅ មិនចាញ់តារាល្បីៗផ្សេងៗឡើយ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាពក្នុងផ្ទះរបស់ Song Jia
រូបភាពក្នុងផ្ទះរបស់ Song Jia
រូបភាពក្នុងផ្ទះរបស់ Song Jia
រូបភាពក្នុងផ្ទះរបស់ Song Jia
រូបភាពក្នុងផ្ទះរបស់ Song Jia
រូបភាពក្នុងផ្ទះរបស់ Song Jia
រូបភាពក្នុងផ្ទះរបស់ Song Jia
រូបភាពក្នុងផ្ទះរបស់ Song Jia
រូបភាពក្នុងផ្ទះរបស់ Song Jia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]