ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបាលបាត់ដំបង បានចេញនូវរបាយការណ៍មួយជុំវិញការស្រាវជ្រាវអ្នកប៉ះពាល់ករណីវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង ចំពោះបុរសឈ្មោះ Dominic Fluckiger និង Silvan Kung នៅសណ្ឋាគារ ឃីងហ្វី (Kingfy Hotel) សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមរបាយការណ៍​ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ម៉ោង១៤៖៣០នាទី ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្រុកប្រតិបត្តិបាត់ដំបង បានចុះស្រាវជ្រាវអ្នកប៉ះពាល់ករណី វិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង ចំពោះបុរសជាអ្នកទេសចរណ៍ ជនជាតិស្វីស ឈ្មោះ Dominic Fluckger អាយុ ៤០ឆ្នាំ ទូរស័ព្ទលេខ +៤១៧៩២២១២៧៧៣ និងឈ្មោះ Silvan Kung អាយុ៤៧ឆ្នាំ ហើយបច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមជ្ឍមណ្ឌលជាតិកំចាត់រោគរបង និងហង់សិន (បន្ទប់លេខICU)៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខេត្តបាត់ដំបង

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានព័ត៍មានពិស្តារខាងក្រោម៖

របាយការណ៍មន្ទីរសុខាភិបាលខេត្តបាត់ដំបង
វីដេអូ
វីដេអូ
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]