តៃវ៉ាន់៖ ថ្មីៗនេះ យោងតាម សារព័ត៌មានដ៏ល្បីមួយ បានបង្ហាញថា តារាចម្រៀងប្រុស លោក Wang Leehom បានស្កាត់ទៅជួប អតីតភរិយា និងកូនបីនាក់ បន្ទាប់ពីបានបញ្ចប់ការនៅដាច់ដោយឡែក រយៈពេល ២១ ថ្ងៃ នៅតៃវ៉ាន់។ តែទោះជាយ៉ាងណាក៏ដោយ ជំនួបរបស់ អតីតប្រពន្ធរបស់ពួកគេ បានប្រព្រឹត្តទៅដោយភាពតានតឹង និងមិនអាចពិភាក្សា អំពីអនាគតរួមគ្នាសម្រាប់កូនៗរបស់អ្នកទាំងពីរ។
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈទំព័រផ្ទាល់ខ្លួនរបស់ អតីតភរិយា នាង Lee Jinglei ស្រាប់តែបានធ្វើការចោទប្រកាន់ លោក Wang Leehom ថាបាននាំមនុស្សចម្លែក ៣ នាក់ ទៅកាន់វីឡាឯកជនមួយដែលគ្មានគោលបំណងច្បាស់លាស់ នៅពេលទៅលេងកូនៗរបស់ខ្លួន។ ហើយ នៅពេលដែល នាង មិនព្រមឱ្យពួកគេចូល តារាចម្រៀងប្រុសរូបនេះ និងមនុស្សនៅខាងក្រៅ បានបន្តគោះទ្វាផ្ទះ និងបន្លឺកណ្ដឹងដោយអាកប្បកិរិយាគម្រា.មកំហែ.ង ដែលធ្វើឲ្យនាង និងកូនៗទាំង៣នាក់ ភ័យខ្លាច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស នាងថែមទាំងបានរិះគន់ចំពោះអតីតស្វាមីរបស់ខ្លួន ថាបានទាញយកផលប្រយោជន៍ ពីកូនៗ ដើម្បីដណ្តើម យកការស្រលាញ់ពីទស្សនិកជន ដោយរំលោ.ភលើភាពឯកជន។ យ៉ាងណាមិញ ចំពោះការឆ្លើយតប ពីការចោទប្រកាន់របស់អតីតភរិយារូបនេះ បានធ្វើឲ្យលោក Wang Leehom មានប្រតិកម្មខ្លាំងចំពោះបញ្ហានេះ ដែលហាក់ដូចជាដឹកនាំភាពអវិជ្ជមាន មកលើខ្លួនលោក នៅចំពោះមុខសាធារណជន ខណៈដែលបាននិយាយការពារខ្លួនឯងថា បច្ចុប្បន្ន អតីតភរិយាមានអាកប្បកិរិយា រារាំងមិនឲ្យលោកទៅលេងកូនៗនោះទេ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]