សេអ៊ូល៖ នៅថ្ងៃទី ១១ ខែមករា Sports Khan បានរាយការណ៍ថានៅឯមហោស្រពភាពយន្ត Raspberry លើកទី ៥ អ្នកយកព័ត៌មានខ្សែភាពយន្តចំនួន ២២ នាក់នៅក្នុងប្រទេសកូរ៉េបានបោះឆ្នោតជ្រើសរើស ភាពយន្តអន់បំផុត តួសម្តែងអន់បំផុត ក៏ដូចជាអាកប្បកិរិយាអាក្រក់បំផុត។
ជាក់ស្តែងតារាចម្រៀង SM Entertainment ពីររូបទទួលបានចំណាត់ថ្នាក់លេខ ១ និងទី ២ រៀងខ្លួនក្នុងចំណាត់ថ្នាក់តួសម្ដែងអន់បំផុត ដែលសម្តែងក្នុងរឿង «The Box» បានធ្វើឱ្យ Chanyeol ទទួលបានសម្លេងឆ្នោតដល់ទៅ ៨ ពីអ្នកសារព័ត៌មាន។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា តារាប្រុសរូបនេះ គួរតែផ្តោតលើអាជីពច្រៀងរបស់គាត់ជាជាងការសម្តែងវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង តារាស្រី Irene ក្រុម Red Velvet ទទួលបាន ៦ សម្លេង និងស្ថិតនៅលំដាប់ទីពីរ ដែលបានដើរតួជាតួឯកក្នុងរឿង «Double Patty» ប៉ុន្តែធ្វើឲ្យមនុស្សជាច្រើនខកចិត្តដោយសារតែជំនាញសម្ដែងដ៏មានកម្រិតរបស់នាង។
អ្នកយកព័ត៌មានថែមទាំងបានបញ្ចេញមតិថា បើគ្មានមុខមាត់ស្អាតទេ ក៏នាង គ្មានបានដើរតួឯកក្នុងរឿងនេះផងដែរ ចំណាត់ថ្នាក់លេខ៣គឺ Johyun ក្រុម Berry Good ទទួលបាន ៣ សម្លេង។ Park Yuna Lee Wan និង Lee Yeon Hee ទទួលបានសម្លេង គាំទ្រ ២ ដូចគ្នា៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]