ភ្នំពេញ៖ នាពេលថ្មីៗ ម៉ាហ្គាវ៉ាកណ្តុរយក្សអាហ្វ្រិក (Magawa)  ដែលទទួលបានមេដាយមាសក្នុងនាមជា HeroRAT សម្រាប់បេសកកម្មហិតមីននៅកម្ពុជា បានបាត់ជីវិតហើយ ពោលគឺប៉ុន្មានខែប៉ុណ្ណោះ ក្រោយការចូលនិវត្តន៍ពីបេសកកម្មដោះមីននៅកម្ពុជាអស់រយៈពេល៥ឆ្នាំ។  

ដោយឡែកតាមការផ្សាយរបស់អង្គការ APOPOដោយបានបញ្ជាក់ពីសុខភាពចុះខ្សោយជាបន្តបន្ទាប់រហូតដល់ Magawa បាត់បង់ជីវិត ក្រោយប្រារព្ធខួប៨ឆ្នាំ កាលពីខែវិច្ឆិកាថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អង្គការ APOPO


នេះបើនារយៈពេល៥ឆ្នាំកន្លងមកនេះ ម៉ាហ្គាវ៉ា បានរួមចំណែករុករកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាង៧១គ្រាប់នៅកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប និងព្រះវិហារ។ ចាប់កំណើតនៅតង់ហ្សានីក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ កណ្តុរម៉ាហ្គាវ៉ា ទទួលបានការបណ្តុះបណ្តាលពីជំនាញ ហិតមីនពីសំណាក់ក្រុមអ្នកជំនាញនៃអង្គការបែលហ្ស៊ិក APOPO

គួររម្លឹកដែរថា ម៉ាហ្គាវ៉ា មកដល់កម្ពុជានៅឆ្នាំ២០១៦ ហើយបំពេញបេសកកម្មនៅសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ។កាលពីឆ្នាំ២០២០ កន្លងមក កណ្តុរហិតមីនក្រោមការគ្រប់គ្រងរបស់អង្គការស៊ីម៉ាក់ និងអង្គការ APOPO បែលហ្ស៊ិកមួយនេះ ទទួលបានមេដាយមាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃ (PDSA) នៃចក្រភពអង់គ្លេស៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

  កណ្តុរយក្សអាហ្វ្រិក (Magawa) 
  កណ្តុរយក្សអាហ្វ្រិក (Magawa) 
  កណ្តុរយក្សអាហ្វ្រិក (Magawa) 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]