ភ្នំពេញ៖ ធនាគារ ABA បន្តពង្រឹងការបម្រើសេវារបស់ខ្លួនលើកម្មវិធីធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) ដោយធ្វើការណែនាំ មុខងារគ្រប់គ្រងមូលប្បទានបត្រដើម្បីឲ្យតម្រូវការនានាពាក់ព័ន្ធនឹងមូលប្បទានបត្រស្ថិតក្នុងការគ្រប់គ្រងរបស់អាជីវកម្មតាមពេលវេលាជាក់ស្ដែង។ ដំណោះស្រាយរួមបញ្ចូលនៅក្នុង ABA IBB នេះ គឺជាផ្នែកមួយរបស់យុទ្ធសាស្ត្រឌីជីថលបន្តរបស់ធនាគារ ក្នុងគោលដៅពង្រឹងសេវាធនាគារអនឡាញដ៏ទំនើបរបស់ខ្លួនសម្រាប់ក្រុមហ៊ុនតូចធំនានា ដើម្បីឲ្យពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុបាន 24/7។

តាមរយៈមុខងារថ្មី ឥឡូវនេះអ្នកប្រើប្រាស់ ABA IBB អាចគ្រប់គ្រងមូលប្បទានបត្រ និងសៀវភៅមូលប្បទានបត្របានយ៉ាងងាយស្រួលនៅក្នុងកម្មវិធីដូចជា៖
- ស្នើសុំសៀវភៅមូលប្បទានបត្រថ្មីតាមអនឡាញ – បានរហូតដល់ 2 សៀវភៅមូលប្បទានបត្រ ក្នុងមួយលើក ហើយនឹងទទួលបានសារជូនដំណឹងនៅពេលសៀវភៅមូលប្បទានដែលបានស្នើនោះ ត្រូវបានធ្វើរួចរាល់ អាចអញ្ជើញទៅយកបាននៅតែសាខាណាមួយដែលខ្លួនបានជ្រើសរើស។ ឆាប់ៗខាងមុខ មុខងារនេះ នឹងមានបន្ថែមជម្រើសដឹកជញ្ជូន ដូច្នេះសៀវភៅមូលប្បទានបត្រអាចនឹងត្រូវដឹកជូនទៅកាន់កន្លែងក្រុមហ៊ុនផ្ទាល់ ដោយមិនចាំបាច់អញ្ជើញមកសាខាធនាគារឡើយ។
- ពិនិត្យតាមដានបច្ចុប្បន្នភាពមូលប្បទានបត្រតាមពេលវេលាជាក់ស្ដែង ពិនិត្យមើល ឬដោនឡូតប្រវត្តិប្រតិបត្តិការ ហើយប្រសិនបើត្រូវការ អ្នកប្រើប្រាស់ អាចដាក់មូលប្បទានបត្រណាមួយ ឬមួយចំនួនណានោះ ឲ្យស្ថិតក្នុងការរង់ចាំ ដោយគ្រាន់តែចុចប៉ុន្មានប៊ូតុងប៉ុណ្ណោះ។ ទាំងនេះ មាននៅលើទំព័រប្រតិបត្តិការមូលប្បទានក្នុង IBB។
សម្រាប់ព័ត៌មានបន្ថែមអំពីមុខងារថ្មីនេះ សូមចូលទៅកាន់ទំព័រ [គ្រប់គ្រងមូលប្បទានបត្រតាម IBB] លើវិបសាយរបស់យើងខ្ញុំ។
ABA IBB ផ្ដល់ជូនសេវាធនាគារអនឡាញឆ្លាតវៃ សុវត្ថិភាព និងពេញលេញសម្រាប់ក្រុមហ៊ុនខ្នាតតូច មធ្យម និងក្រុមហ៊ុនធំនានា។ ជាមួយធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម អ្នកអាចបង់វិក្កយបត្រក្រុមហ៊ុនបានលឿនរហ័ស, ដំណើរការបើកប្រាក់ខែ និងសំណុំប្រតិបត្តិការផ្សេងៗបានទាន់ពេលវេលា, ផ្ទេរប្រាក់ទៅកាន់ដៃគូផ្គត់ផ្គង់ក្នុងស្រុក និងក្រៅប្រទេសប្រកបដោយសុវត្ថិភាព, ទទួលសារជូនដំណឹងពេលប្រាក់ចេញចូល និងមុខងារជាច្រើនទៀត។
ប្រសិនបើលោកអ្នកចង់ជ្រាបបន្ថែមអំពីកម្មវិធី ABA IBB សូមទូរស័ព្ទមកកាន់ផ្នែកទំនាក់ទំនងរបស់យើងខ្ញុំតាមរយៈលេខ ឬផ្ញើអ៊ីមែលទៅកាន់ [email protected]៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]