វៀតណាម៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងនៃទីក្រុងហូជីមិញ បានស្នើឱ្យផ្តល់ដល់ប្រជាជនវៀតណាម មានជីវភាពក្រីក្រដែលមិនអាចមានលទ្ធភាពទិញស្មាតហ្វូន ដោយពិនិត្យគ្រួសារក្រីក្រ និងស្រង់ស្ថិតិធ្វើបញ្ជី ។
ប្រភពដដដែលបានអះអាងថា គោលដៅនៃការផ្លាស់ប្តូរប្រព័ន្ធឌីជីថលអាចសម្រេចបាន លុះត្រាតែការគ្រប់គ្រង សេដ្ឋកិច្ច និងសង្គមផ្លាស់ប្តូរក្នុងពេលតែមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Lam Dinh Thang ប្រធាននាយកដ្ឋានព័ត៍មាន និងទំនាក់ទំនងទីក្រុងហូជីមិញ បាននិយាយនៅក្នុងសំណើមួយផ្ញើទៅកាន់រដ្ឋបាលក្រុង ដើម្បីបើកដំណើរការឌីជីថលនៃសង្គមទាំងមូល ប្រជាពលរដ្ឋទាំងអស់ត្រូវតែជាផ្នែកនៃការផ្លាស់ប្តូរនេះ។
ប្រធាននាយកដ្ឋានរូបនេះ បានបន្តថា រហូតមកដល់ពេលនេះ គេបានយកចិត្តទុកដាក់តិចតួចចំពោះជនក្រីក្រ ដែលមិនមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។ ទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាមដែលមានប្រជាជនចុះឈ្មោះ ចំនួន ៩លាននាក់ ដោយទីក្រុងហូជីមិញ មានប្រជាជនក្រីក្រជាង ១៤៤,០០០នាក់។ នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានការងារ យុទ្ធជនពិការ និងសង្គមកិច្ច។
នាយកដ្ឋានបានស្នើសុំការសហការជាមួយនាយកដ្ឋានសង្គមកិច្ច ដើម្បីពិនិត្យមើលគ្រួសារក្រីក្រទាំងអស់ និងធ្វើបញ្ជីអ្នកដែលត្រូវការទូរស័ព្ទទំនើប។ ប្រសិនបើរដ្ឋបាលក្រុងអនុម័តផែនការនេះ នាយកដ្ឋាននឹងសម្រេចថាតើស្មាតហ្វូនប្រភេទណាដែលនឹងត្រូវបានផ្តល់ឱ្យ និងប៉ាន់ស្មានថាតើគម្រោងនេះនឹងមានតម្លៃប៉ុន្មាន។
យោងតាមការស្ទង់មតិរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយគេហទំព័រទិន្នន័យរបស់អាល្លឺម៉ង់ Statista ទូរស័ព្ទស្មាតហ្វូនប្រហែល ៦១.៣លានគ្រឿង ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំមុន៕



ប្រភព៖ VN Express
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]