ចំពោះ​ស្រីៗ​គ្នា​យើង អ្វី​ដែល​យើង​ញ៉ាំ​អាច​ជះ​ឥទ្ធិពល​ដល់​ឱកាស​នៃ​ការ​មានផ្ទៃពោះ ហើយ​អាហារ​ដែល​ល្អបំផុត​សម្រាប់​ស្ត្រី​កំពុង​ព្យាយាម​យក​កូន គឺ​មិន​ខុស​គ្នា​នឹង​អាហារ​សម្រាប់​យើង​ញ៉ាំ​ទូទៅដែរ​។ ចុះ​អាហារ​ល្អ​សម្រាប់​គ្នា​យើង​ព្យាយាម​យក​កូន​មាន​អ្វី​ខ្លះ?

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Harvard T.H. Chan School of Public Health និង Harvard Medical School កាល​ពី​ឆ្នាំ​២០២០ បាន​បង្ហាញ​ថា សម្រាប់​ស្ត្រី​ដែល​ព្យាយាម​យក​កូន​ដោយ​ធម្មជាតិ (ដោយ​មិន​ប្រើ បច្ចេកវិទ្យា​ជំនួយ​បន្ត​ពូជ​វេជ្ជសាស្ត្រ) វីតាមីន និង​សារធាតុចិញ្ចឹម​ខាងក្រោម​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ការ​មាន​កូន​ដូច​ជា៖

  • អាស៊ីតហ្វូលិក
  • វីតាមីន B12
  • អាស៊ីតខ្លាញ់អូមេហ្គា ៣ ឬDHA ។

ឬ​អាច​អនុវត្ត​ជ្រើស​អាហារ​តាម​ដំបូន្មាន​ដ៏​ល្អ​បំផុត​ខាង​ក្រោម​រួម​មាន៖

១. ជ្រើសរើស​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ (ដូចជា​នំបុ័ង គ្រាប់​ធញ្ញជាតិ អង្ករ​សម្រូប និង Pasta)២. ញ៉ាំ​ផ្លែឈើ និង​បន្លែ​ឲ្យ​បាន​ច្រើន ពិសេស​គឺ​ពពួក​សណ្ដែក៣. ចៀសវាង​អាហារ​ខ្លាញ់​អាក្រក់​ដូច​ជា អាហារ​បំពង ឬ​នំ​ខេក​ជាដើម៤. ញ៉ាំ​ខ្លាញ់ ល្អ បាន​កាន់​តែ​ច្រើន​ដូចជា​ផ្លែបឺរ គ្រាប់​ធញ្ញជាតិ ឬ​ត្រី​ខ្លាញ់៥. ចៀសវាង​អាហារ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ ​បង្អែម នំខេក និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស។

ចុះ​ត្រូវ​បន្ថែម​ថ្នាំ​បំប៉ន​មុន​ពេល​មាន​ផ្ទៃពោះ​ទេ?

ប្រសិន​បើ យើង​កំពុង​ព្យាយាម​យក​កូន ការ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ ពិសេស​គឺ​របប​អាហារ​ចម្រុះ​គ្រប់​មុខ​នឹង​ជួយ​ឲ្យ​គ្នា​យើង​ទទួល​បាន​វីតាមីន និង​សារធាតុ​រ៉ែ​ភាគ​ច្រើន​ដែល​រាងកាយ​ត្រូវការ។ ការ​ប្រើ​ថ្នាំ​បំប៉ន​បន្ថែម​ពេល​ព្យាយាម​យក​កូន​មិន​មាន​គ្រោះថ្នាក់​ទេ ប៉ុន្តែ​អាស៊ីដ​ហ្វូលិក​គឺ​ជា​អាហារ​បំប៉ន​បន្ថែម​តែ​មួយ​គត់​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ ប្រសិន​បើ​ស្ត្រី​កំពុង​ព្យាយាម​មាន​ផ្ទៃ​ពោះ។ យ៉ាង​ណា​ក៏​ដោយ ដើម្បី​សុវត្ថិភាព​សុខភាព មុន​នឹង​គ្នា​យើង​សម្រេច​ប្រើ​ថ្នាំ​បំប៉ន​អ្វី​មួយ គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]