រាជធានីភ្នំពេញ÷ កាលពីថ្ងៃទី ១១ ខែមករា ២០២២ កន្លងទៅនេះ ថ្លែងមានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយជា មួយអ្នកសារព័ត៌មានលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានថ្លែង បានឱ្យដឹងថា តាមរយៈការស្រាវជ្រាវ របស់ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងចូលក្នុងសហគមន៍ចំនួន ១៤ ករណីហើយ។ ក្នុងនោះផងដែរ យើងបានរកឃើញមនុស្ស ៥នាក់វិជ្ជមានវីរុសនេះ ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងបុរសវ័យ ២៣ឆ្នាំ ជាករណីប្រកាសដំបូងគេក្នុងសហគមន៍ ដែលពួកគាត់រស់នៅតានី ទូកមាស ក្នុងភូមិសាស្ត្រខេត្តកំពត។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តវិធាន៣ការពារ និង៣កុំ ដើម្បីកាត់ផ្តាច់ខ្សែចម្លងមេរោគកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]