បរទេស៖ ថ្មីៗនេះ យោងតាងប្រភពបរទេសមួយបានបង្ហើបថា គណៈកម្មការក្នុងវិធីដ៏ល្បី X Factor លោក Simon Cowell បានភ្ជាប់ពាក្យជាមួយនឹង មិត្តស្រីរបស់ខ្លួន នាង Lauren Silverman តាំងពីបុណ្យណូអែល ឆ្នាំ ២០២១ កន្លងទៅនេះ ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកតំណាងរបស់លោក Simon ក៏បានចេញមកបញ្ជាក់ អំពីហេតុការណ៍នេះ ដែលបានកើតឡើង នៅពេលដែល គូស្នេហ៍អ្នកទាំងពីរ កំពុងដើរលេងជាមួយគ្នានៅលើឆ្នេរខ្សាច់ ស្រាប់តែខាងប្រុស បានលុតជង្គង់ស្នើសុំមិត្តស្រីរៀបការ និងធ្វើឱ្យនាងសប្បាយចិត្តយ៉ាងខ្លាំង។ ជាពិសេស អ្នកតំណាងរូបនេះ ក៏បានបន្ថែមទៀតថា គូស្នេហ៍មួយគូនេះ ពិតជាស្រលាញ់គ្នាខ្លាំងណាស់ ព្រមទាំងមានទំនាក់ទំនងនឹងគ្នាជាយូរមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា លោក Simon Cowell និង នាង Lauren Silverman បានចាប់ផ្តើមទាក់ទងគ្នាក្នុងឆ្នាំ ២០០៤ ដោយពួកគេបានរស់នៅជាប្តីប្រពន្ធ ចាប់តាំងពីឆ្នាំ ២០១៣ ព្រមទាំងមានកូនប្រុសម្នាក់ឈ្មោះ Eric ថែមទៀត៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]