រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាៗក៏ស្គាល់ដែរ ផលិតករភាពយន្តល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង នាពេលថ្មីៗនេះ បានប្រកាសជាសាធារណនៅលើបណ្តាញសង្គម ថាលោកនឹងបើកវគ្គបណ្តុះបណ្តាលខ្លី ជាពិសេសនោះ សម្រាប់អ្នកមានបំណងចាប់យកអាជីពនេះតែម្តង។

ក្នុងនោះ តាមរយៈវីដេអូ លោក ហ៊ុយ យ៉ាឡេង ប្រកាសទទួលបង្រៀនសិស្សចំនួន ១៥០នាក់ ក្នុងនោះ សិស្សសម្តែង ចំនួន ៥០នាក់ សិស្សនិពន្ធរឿង ២០នាក់ សិស្សកាត់តវីដេអូ ២០នាក់ និង សិស្សដឹកនាំរឿង២០នាក់ ហើយក្នុងនោះ ផលិតករភាពយន្តរូបនេះ ក៏ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សសិក្ខាកាម ចំនួន ៣០នាក់ផងដែរ។ ទន្ទឹមនោះ តាមការបញ្ជាក់របស់លោក ហ៊ុយ យ៉ាឡេង ក្រោយបញ្ចប់ការសិក្សាជាមួយលោក ក៏អាចមានឱកាសបានទទួលការងារជាមួយផលិតកម្មកថាជ័យភាពយន្តទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណា សិស្សទាំងអស់ ដែលមានបំណងចង់សិក្សាផ្នែកនេះ ក៏ត្រូវឆ្លងកាត់តេស្តសាកល្បងសមត្ថភាព ទើបចូលរៀនបាន ដោយក្នុងនោះ វគ្គសិក្សារបស់ផលិតកម្មកថាជ័យនេះ នឹងចាប់ផ្តើមចូលរៀន នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ៕

លោក ហ៊ុយ យ៉ាឡេង
លោក ហ៊ុយ យ៉ាឡេង
លោក ហ៊ុយ យ៉ាឡេង
លោក ហ៊ុយ យ៉ាឡេង
លោក ហ៊ុយ យ៉ាឡេង
វគ្គសិក្សាខ្លីជាមួយ លោក ហ៊ុយ យ៉ាឡេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]