កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពប៉ុន្មានសន្លឹករបស់ Jennie ដែលបានបង្ហោះនៅលើគណនីអ៉ីនស្តារក្រាម ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ហ្វេនៗដែលនិយមចូលចិត្តតាមដាន ជាមួយនឹងម៉ូដហ្វេនសិនរបស់តារាស្រីរូបនេះ។

ជាក់ស្តែង តែតាមរយៈរូបភាពជាច្រើនប៉ុស្តិ៍ ស្រាប់តែធ្វើឲ្យហ្វេនភ្ញាក់ផ្អើលខ្លាំងតែម្ដង ព្រោះតែស្ទីលតុបតែងខ្លួនរបស់ តារាស្រីរូបនេះ ម្ដងនេះ មើលយ៉ាងណាក៏មិនដូចរូបនាងធម្មតា ដែលចូលចិត្ត ការប្រើប្រាស់ សម្ភារៈទំនើបៗ និងសម្លៀកបំពាក់ប៊្រេនៗ ដូចសព្វរបស់ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គ្រាន់តែការតុបតែងខ្លួន និងសកម្មភាពនៅក្នុងរូប វាហាក់ដូចជាតារាស្រីលេងម៉ូដខោអាវជ្រុល មើលទៅចាស់ជាងវ័យស្ទើរតែម្តង ជាមួយសំពត់ហួសជង្គង់បន្តិច និងអាវរលុងៗ គួបផ្សំទៅនឹង កាតាបធំរយីករយៀក សក់ក្បាលមិនខ្ចីសិត ធ្វើឲ្យតារាស្រីកាន់តែប្លែកលើសដើម តែនៅតែភាពទាក់ទាញដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Jennie 
Jennie 
Jennie 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]