កូរ៉េខាងត្បូង៖ ពិតណាស់ តាំងពីប្រឡូកសិល្បៈមក ភាពស្រស់ស្អាត ដោយគ្មានការផ្លាស់ប្តូរ របស់សមាជិក  ក្រុម  BLACKPINK នាង Jennie មានភាពល្បីល្បាញខ្លាំង ក្នុងចំណោមតារាកូរ៉េ ដែលមានអ្នកយកព័ត៌មានជាច្រើនក៏ដូចជាហ្វេនៗអ្នកជួបផ្ទាល់ ធ្លាប់បានបញ្ជាក់ថាសម្រស់របស់ តារាស្រីរូបនេះ មានសម្រស់ស្រស់ស្អាតពីធម្មជាតិ សូម្បីតែមិនផាត់មុខ។  

ដោយឡែក គេបានសង្កេតឃើញថា តារាស្រីរូបនេះកាន់តែមានភាពស្រស់ស្អាតជឿជាក់ ថែមមួយកម្រិតទៀត នៅពេលដែលនាងបានថតរូបនៅក្រោមពន្លឺព្រះអាទិត្យ រំលេចស្បែកដ៏ម៉ត់សលោង ធ្វើឲ្យ Jennie ក្លាយទៅជាទេពធីតាសម្រស់យ៉ាងពិតប្រាកដ បើទោះបីជាផ្ទៃមុខមិនមានតុបតែងអ្វីក៏ដោយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ រូបភាពដែលបង្ហោះនោះ ត្រូវបានហ្វេនៗ​ ចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងសម្រស់របស់ ចម្រៀងស្រីមួយរូបនេះ ធ្វើឲ្យមានភាពញប់ញ័រ ទប់អារម្មណ៍មិនជាប់ដែរ ជាមួយសាច់មុខសម៉ង់ខៃចែងចាំង ដ៏ល្អឥតខ្ចោះបែបនេះ បានទាក់ភ្នែកមហាជនដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]