តារាកម្សាន្ត៖ ជារឿងដែលគួរឲ្យស្ងើចសរសើរក្នុងនាមជាអ្នកសិល្ប:គំរូមួយរូប ក្រោយចាប់ដៃរៀបអាពាហ៍ពិពាហ៍ជាមួយនឹងឧត្តមភរិយាអស់រយ:ពេល២០ឆ្នាំជាង តារាចម្រៀងកំពូលលំដាប់ប្រទេសលោក ព្រាប សុវត្ថិ ឬដែលពុកម៉ែ បងប្អូន បានស្គាល់តាមរយ:បទម្អមស្រែ និងរឿងនេសាទក្រពើនោះ គឺនៅតែបង្ហាញចំណងស្នេហ៍ដ៏រឹងមាំជាមួយនឹងភរិយា ដោយកាលពីពេកថ្មីៗនេះ នៅក្នុងឱកាសចុះទៅដាំដើមកោងកាងនៅកោះកុង លោកនឹងភរិយា ព្រមទាំងកូនៗ បានបង្ហាញចំហាយសុភមង្គលតាមរយ:រូបថតជាច្រើនសន្លឹក រហូតទទួលបានការកោតសរសើរពេញបណ្តាញសង្គម។
ជាក់ស្តែង នៅក្នុងសំណេរមួយបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកព្រាបសុវត្ថិបានពោលសរសើរភរិយារបស់ខ្លួនយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលតារាចម្រៀងប្រុសដ៏ល្បី លោកព្រាប សុវត្ថិ បានបង្ហាញភាពផ្អែមល្ហែមជាមួយនិងភរិយា ប៉ុន្តែជារឿយៗលោកតែងតែបង្ហោះរូបដ៏ស្រស់ស្អាតជាមួយនិងការពោលពាក្យសរសើរភរិយាខ្លួន ស្របពេលដែលលោក និងភរិយា មានកូនប្រុសធំៗពេញកំលោះបីនាក់រួចហើយក៏ដោយ៕
ចង់ឃើញថាតើលោកព្រាប សុវត្ថិ និងភរិយា ផ្អែមល្ហែមយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]