សិង្ហបុរី៖ មកទល់នឹងពេលនេះ តារាស្រី Fann Wong នៅតែមានការគាំទ្រ និងតាមដានពីមហាជនជាច្រើនទៅលើការរស់នៅប្រចាំថ្ងៃ បើកបង្ហាញពីជីវិតគ្រួសារដ៏មានសុភមង្គល ជាពិសេស ជាមួយនឹងស្ទាយ៍តែងខ្លួនថ្មី បង្អួតពីសម្រស់ដ៏លេចធ្លោរបស់ តារាស្រីរូបនេះ តែម្ដង។ 

ថ្មីៗនេះ តារាសម្ដែងស្រី Fann Wong បានបញ្ចេញនូវរូបភាពរបស់ខ្លួន នៅលើទំព័រផ្ទាល់ខ្លួន ដើម្បីស្វាគមន៍ ទៅដល់ហ្វេនៗ និងទស្សនិកជនទាំងឡាយ នៅក្នុងឆ្នាំថ្មីនេះ ដោយនៅក្នុងនោះ តារាស្រីរូបនេះ បានទាញយកចំណាប់អារម្មណ៍ ទៅលើការតែងខ្លួនរបស់នាង ដោយស្លៀកពាក់ឈុតអាវនិងសំពត់ខ្លី បង្ហាញជើងវែងតូចច្រឡឹងយ៉ាងល្អឥតខ្ចោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្វីត្បិតតែស្ទាយ៍មួយនេះ រូបនាងហាក់ទទួលបាននូវការរិះគន់បន្តិចក៏ដោយ តែក៏នៅមានការសរសើរជាច្រើនទៀត ដែលស្ទាយ៍មួយនេះ ពិតជាមានភាពទាន់សម័យ និងជួយលើកសម្រស់របស់នាង ឲ្យកាន់តែមានភាពក្មេងជាងវ័យ ស្របពេលឈានចូលវ័យ ៥០ឆ្នាំប្លាយ៕

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Fann Wong 
Fann Wong 
Fann Wong និងស្វាមី
Fann Wong និងស្វាមី
Fann Wong
Fann Wong
Fann Wong
Fann Wong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]