រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែងនិងតារាម៉ូដែល លោក អេឡិច ចិត្រា មិនត្រឹមតែជា តារាប្រុសដែលកំពុងមានប្រជាប្រិយភាពក្នុងវិថីសិល្បៈនោះទេ ក្រោយខ្នងរូបលោក ក៏មានជំនួញជាច្រើនផងដែរ យ៉ាងណាមិញ អ្វីដែលមហាជនស្គាល់ច្បាស់ជាងគេ គឺក្រុមតន្រ្តីរបស់រូបលោក។

ទន្ទឹមនឹងនេះ ខណៈរាជរដ្ឋាភិបាលអនុញ្ញាតឲ្យរៀបមង្គលការវិញនោះ មហាជនក្រឡេកឃើញ ក្រុមតន្រ្តីរបស់រូបលោក ចេញប្រគុំជារៀងរាល់ថ្ងៃតែម្តង មួយវិញទៀត ដូចដឹងស្រាប់ហើយថា រាល់កម្មពិធីនីមួយៗ ក្រុមតន្រ្តីត្រូវនៅប្រគុំ រហូតដល់បិទកម្មវិធីកំឡុងម៉ោង ១០ ទៅ ១១យប់ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែ ជាអ្នកគ្រប់គ្រងដូច្នេះហើយ ទើបធ្វើឲ្យលោក អេឡិច ចិត្រា ត្រូវធ្វើការដល់យប់ជ្រៅ ហើយត្រូវភ្ញាក់ពីព្រឹក ចាត់ចែងការងារនៅរោងថ្មី រហូតដល់គ្មានពេលសម្រាកគ្រប់គ្រាន់ ដល់ថ្នាក់យប់មិញនេះ​ រូបលោកវិលមុខ ប៊ិះនឹងដួលផ្កាប់មុខលើឆាកតន្រ្តីខ្លួនទៅហើយ តែសំណាងល្អ មានក្រុមការងារជួយទប់និង ជួយសម្រួលអាការៈឲ្យល្អប្រសើរភ្លាម គ្រាន់តែឃើញបែបនេះ មហាជនទាញដឹងថា នេះដោយសារតែ រូបលោកអស់កម្លាំង និងខ្សោយ ទំនងមិនសូវបានគេង៕

បើចង់ដឹងឲ្យបានច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   លោក អេឡិច ចិត្រា
   លោក អេឡិច ចិត្រា
   លោក អេឡិច ចិត្រា
   លោក អេឡិច ចិត្រា
   លោក អេឡិច ចិត្រា
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com

អេឡិច ចិត្រា