ភ្នំពេញ៖ ជាការពិត កម្មវិធីប្រកួតប្រជែងបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា បាននឹងកំពុងស្វែងរកម្ចាស់ជ័យលាភីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ដិយកម្មវិធី Miss Teen International Cambodia បានបើកវគ្គប្រកួតបានចំនួន២វគ្គរួចមកហើយ ដែលវគ្គទី១ជម្រុះពី១០០នាក់មកនៅត្រឹម ៤០នាក់ និងវគ្គទី២ជម្រុះពី៤០នាក់ មកនៅត្រឹម២៥រូប។
យ៉ាងណាមិញ ស្របពេលជម្រុះបេក្ខនារីជើងខ្លាំងសល់ត្រឹម២៥នាក់ចុងក្រោយ ដើម្បីទទួលបានសិទ្ធិបន្តដំណើរប្រកួតប្រជែងវគ្គបន្តនោះ គេឃើញបេក្ខភាពទាំងអស់សុទ្ធសឹងតែខំប្រឹងប្រែងពង្រឹងសមត្ថភាពគ្រប់ៗគ្នាតែម្ដង។ ជាមួយគ្នានេះដែរ ការប្រកួតវគ្គបន្តាប់គឺវគ្គឈុតហែលទឹក នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា វគ្គប្រកួតផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ នៅផ្សារទំនើបអេអនទី២សែនសុខ។ ក្នុងនោះដែរ ប្រសិនបើប្រិយមិត្តចង់ទៅទស្សនាការប្រកួតបវរកញ្ញា Miss Teen International Cambodia ដោយផ្ទាល់ ពេលនេះខាងកម្មវិធីបានរៀបចំដាក់លក់សំបុត្រពីថ្ងៃនេះតទៅ ដែលទីតាំងលក់សំបុទ្រនឹងដាក់លក់នៅហាងសម្លៀកបំពាក់ Little Fashion (បឹងកេងកង) ឬផ្ញើសារទៅកាន់ផេកផ្ទាល់ដើម្បីទិញសំបុត្រ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]