វៀតណាម៖ បុរសជនជាតិវៀតណាមម្នាក់ នៅទីក្រុង Da Nang ត្រូវបានឃុំខ្លួន បន្ទាប់ពីបានលួចលុយប្រហែល ១.១ ពាន់លានដុង ស្មើនឹង ៤៨,៤៥៨ ដុល្លារ ពីគូស្នេហ៍របស់ខ្លួន​ ហើយប្រគល់ឱ្យប្រពន្ធ។

ក្នុងនោះ ប៉ូលីសស្រុក Thanh Khe បាននិយាយ កាលពីថ្ងៃអង្គារថា បុរសឈ្មោះ Luu Manh Tuan អាយុ ៣២ឆ្នាំ កំពុងត្រូវបានស៊ើបអង្កេត សម្រាប់ការកាន់កាប់ទ្រព្យសម្បត្តិដោយប្រើបណ្តាញកុំព្យូទ័រ បណ្តាញទូរគមនាគមន៍ ឬឧបករណ៍អេឡិចត្រូនិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា ដើមឡើយ Tuan បានជួបស្រីស្នេហ៍ឈ្មោះHoa អាយុ៣១ឆ្នាំ តាមអ៊ីនធឺណិត កាលពីខែធ្នូ ឆ្នាំ២០២១។ បន្ទាប់ពីទំនាក់ទំនងបានកន្លះខែ Hoa ដែលរស់នៅខេត្ត Yen Bai ភាគខាងជើង បានស្រលាញ់គ្នាជាមួយ Tuan ហើយអ្នកទាំងពីរបានយល់ព្រមជួបគ្នានៅ Da Nang ។ពួក​គេ​បានស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​ស្រុក Thanh Khe ។ ក្នុងអំឡុងពេលនោះ អ្នកនាង Hoa បានបើកគណនីធនាគារតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីដាក់ប្រាក់ចំនួនជាង ១.១ ពាន់លានដុង។ Tuan បានមើលឃើញ Hoa បើកគណនីរបស់នាង ហើយចងចាំព័ត៌មានលម្អិត រួមទាំងពាក្យសម្ងាត់កុងធនាគាររបស់នាងផងដែរ។ នៅថ្ងៃទី ៤ខែមករា Tuan បានខ្ចីទូរស័ព្ទរបស់គូស្នេហ៍របស់ខ្លួន ដោយនិយាយថាលោកត្រូវការទាញយកកម្មវិធីមួយ។ អ្នកនាង Hoa បានឱ្យទូរស័ព្ទរបស់នាងទៅ Tuan ហើយបន្ទាប់មកចូលគេង។

Tuan បានប្រើទូរស័ព្ទរបស់ Hoa ដើម្បីចូលទៅក្នុងគណនីរបស់នាង បន្ទាប់មកបានផ្ញើប្រាក់ទាំងអស់នៅក្នុងកុងរបស់ Hoa ទៅឱ្យប្រពន្ធរបស់ខ្លួន។ លោក​ថា ភរិយា​របស់​លោក​បាន​ប្រើប្រាស់​ប្រាក់​ចំនួន ១៨៥ លាន​ដុង ដើម្បី​សង​បំណុល ដោយ​ដាក់ ៥០០ លាន​ដុង​ទៅក្នុង​គណនី​សន្សំ និង​ដក​ចេញ​ជា​សាច់ប្រាក់​ចំនួន ៤៤៣ លាន​ដុង​។

នៅព្រឹកបន្ទាប់ Tuan បាននិយាយថា គាត់ត្រូវទៅពិនិត្យរោគ និងបិទប្រព័ន្ធទំនាក់ទំនងទាំងអស់។ Tuan មិន​បាន​ត្រឡប់​ទៅ​សណ្ឋាគារ​នោះ​ទេ ដូច្នេះ Hoa មាន​ការ​សង្ស័យ។ នៅពេលដែលនាងបានពិនិត្យគណនីធនាគាររបស់នាងម្តងទៀត នាងត្រូវបានគេចាក់សោរចេញ ដោយសារតែពាក្យសម្ងាត់ដើមរបស់នាងបានផុតកំណត់។

នៅពេលដែល Hoa បានទៅធនាគារនៅថ្ងៃទី ៦ ខែមករា នាងត្រូវបានគេជូនដំណឹងថា ប្រាក់របស់នាងត្រូវបានផ្ទេរទៅគណនីមួយផ្សេងទៀត។ បន្ទាប់​មក​នាង​បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ​ទៅ​ប៉ូលិស។Tuan ត្រូវ​បាន​ចាប់​ខ្លួន ​ពេល​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​សង្កាត់ Go Vap ទីក្រុង​ហូជីមិញ។ ប្រពន្ធរបស់ Tuan ក៏ត្រូវបានតុលាការ កោះហៅផងដែរ។រហូត​មក​ដល់​ពេល​នេះ ប៉ូលិស​ប្រមូល​បាន​៧៧០​លាន​ដុង។ ការស៊ើបអង្កេតកំពុងបន្ត៕

បុរស Luu Manh Tuan 

ប្រភព៖ VN express

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]