រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា តារាស្រីល្បីឈ្មោះលើបណ្តាញសង្គម កញ្ញា ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ត្រូវអ្នកលេងអ៊ីនធឺណែត នរណាក៏ចាប់អារម្មណ៍រូបនាងដែរ មិនថាសម្រស់ និងចារឹកលក្ខណៈរបស់តារាស្រីនោះឡើយ គឺសុទ្ធតែល្អ ជាពិសេសគឺត្រង់ អ្នកម៉ាក់រឹងមាំនេះតែម្តង។
យ៉ាងណាមិញ បន្ទាប់ពីប្រកាសសេពគប់គ្នាជាមួយអតីតសង្សារខ្លួន មិនទាន់បានប៉ុន្មានផង ស្រាប់តែ តារាស្រីរូបនេះនិងតារាចម្រៀងប្រុសរូបលោក ប្រកាសបែកគ្នាដោយសន្តិភាព ដោយក្នុងនោះ តារាស្រី ហ្វីយ៉ាតា គ្រាន់តែបង្ហើបថា រូបនាងជាអ្នកសុំបែកមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្រោយបែកគ្នាជាមួយដៃគូថ្មី តារាស្រីរូបនេះ ត្រូវមហាជនសម្គាល់ឃើញ ផុសរូបនិងសារ ដែលខូចចិត្តសូម្បីតែបន្តិច ផ្ទុយទៅវិញ មានតែបង្ហោះរូបភាពរឹងមាំ មោះមុត ថែមទាំងសារដែលលើកទឹកចិត្ត អ្នកមានស្នេហាមិនច្បាស់លាស់ មិនស្មោះត្រង់ បែកគ្នាជារឿងល្អ ព្រោះឈប់នាំទុក្ខខ្លួនបន្តទៀត ជាក់ស្តែង ថ្មីៗនេះ រូបនាងបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ បង្កប់អារម្មណ៍ ជាស្ត្រីនិងអ្នកម៉ាក់រឹងមាំខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]