បរទេស៖ យោងតាមប្រភពបរទេសមួយ បានបង្ហាញថា នៅដើមឆ្នាំ ២០២២ តារាសម្ដែង លោក Tom Cruise បានចំណាយពេលវិស្សមកាល ព្រមទាំងមានការបញ្ចេញនូវរូបថត ដែលតារាប្រុសរូបនេះ បានថតជាមួយនឹងអ្នកគាំទ្រពីរនាក់ទៀត នៅក្នុងឈុតយ៉ាងសមញ្ញ។
អ្វីដែលសំខាន់នោះគឺ តាមរយៈរូបភាពនោះ លោក Tom Cruise បានបង្ហាញនូវស្នាមញញឹមយ៉ាងភ្លឺស្វាងនៅពីមុខកាមេរ៉ា និងភាពរួសរាយរាក់ទាក់ចំពោះអ្នកស្រុក។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ បានធ្វើឲ្យអ្នកលេងអ៊ីនធើណេតជាច្រើន កត់សម្គាល់ឃើញថា រូបលោក បានស្រកទម្ងន់ បន្ទាប់ពីការអភិវឌ្ឍន៍ខ្លួនមួយរយៈ និងមានមុខតូចជាងមុន រាងកាយក៏ស្អាត បញ្ចេញសាច់ដុំដ៏រឹងមាំ ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ពួកគេក៏បានលើកឡើងទៀតថា លោក Tom Cruise ហាក់បីដូចជា បានស្ដារទម្រង់ និងភាពស្រស់សង្ហារបស់ខ្លួនឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងខ្លាំងទៅលើរូបរាងកាយ។ គួររំឮកផងដែរថា តារាប្រុសរូបនេះ ត្រូវបានគេរិះគន់ ម្តងហើយម្តងទៀត ចំពោះស្បែកមុខដែលយារធ្លាក់ និងចាស់ជាងវ័យ នៅពេលដែលបានបង្ហាញខ្លួន ទៅមើលការប្រកួតបាល់ទាត់ កាលពេលកន្លងទៅនេះ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]