ភ្នំពេញ៖ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) និងធនាគារ ព្រីនស៍ ម.ក បានប្រកាសចាប់ផ្តើមភាពជាដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មហិរញ្ញវត្ថុដ៏ងាយស្រួល និងល្អបំផុតនៅនឹងមួយកន្លែង រួមមានទាំងដំណោះស្រាយផ្នែកធនាគារ និងធានារ៉ាប់រងអាយុជីវិត។

ពិធីចុះហត្ថលេខាភាពជាដៃគូអាជីវកម្មរវាងអនាគារព្រីនស៍ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីចុះហត្ថលេខានេះ ត្រូវបានអញ្ជើញចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ និយ័តករធានារ៉ាប់រងកម្ពុជា ឯកឧត្តម រត្ន័ សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ប៊ុន យីន អនុប្រធានសមាគមធនាគារនៅកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពី អេ អាយ អាយ គ្រុប អេ អាយ  អេ ខេមបូឌា​ និងធនាគារ ព្រីនស៍

ពិធីចុះហត្ថលេខាភាពជាដៃគូអាជីវកម្មរវាងអនាគារព្រីនស៍ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេ

កិច្ចព្រមព្រៀងភាពជាដៃគូ រយៈពេលប្រាំឆ្នាំរវាងស្ថាប័នឈានមុខគេទាំងពីរនេះ នឹងធ្វើឲ្យសេវាធានារ៉ាប់រងកាន់តែមានភាពងាយស្រួល ទូលំទូលាយ និងការរៀបចំផែនការហិរញ្ញវត្ថុ ដែលផ្តោតលើសុវត្ថិភាពហិរញ្ញវត្ថុរយៈពេលវែង។ គម្រោងផែនការធានារ៉ាប់រងអាយុជីវិត និងសុខភាពដ៏ពេញលេញរបស់ អេ អាយ អេ ខេមបូឌា នឹងមានវត្តមានគ្រប់ទីកន្លែងទៅតាមបណ្តាសាខាទាំង ៣២ របស់ធនាគារ ព្រីនស៍ ក្នុងខេត្តចំនួន ២២ ទូទាំងប្រទេស។

ពិធីចុះហត្ថលេខាភាពជាដៃគូអាជីវកម្មរវាងអនាគារព្រីនស៍ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេ

កិច្ចសហការនេះ គឺស្របតាមយុទ្ធសាស្ត្រប៊េងកាសួរេនរបស់ អេ អាយ​ អេ​ ខេមបូឌា ក្នុងការចាប់ដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខ ដើម្បីបង្កើនការយល់ដឹង និងការជ្រៀតចូលទីផ្សារនៃសេវាកម្មធានារ៉ាប់រងអាយុជីវិត។ នៅពេលដែលប្រជាជនកម្ពុជាកាន់តែយល់ដឹងច្បាស់អំពីសុខភាព និងសុខុមាលភាព ភាពជាដៃគូនេះអនុញ្ញាតឲ្យ អេ អាយ អេ ខេមបូឌា ផ្តល់ជូនការប្រឹក្សាពីអ្នកជំនាញ តាមរយៈផ្តល់ការណែនាំនូវដំណោះស្រាយប្រកបដោយគុណភាព និងផែនការផ្នែកហិរញ្ញវត្ថុល្អៗដល់អតិថិជនរបស់ ធនាគារ ព្រីនស៍ នៅពេលដែលពួកគាត់ទៅទទួលយកសេវាធនាគារ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយតករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា៖

ឯកឧត្តម ប៊ូ ច័ន្ទភីរូ
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយតករធានារ៉ាប់រងកម្ពុជា

ក្នុងពិធីនោះ ឯកឧត្តម រត្ន័ សុវណ្ណនរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិកម្ពុជាបានមានប្រសាសន៍ថា៖

ឯកឧត្តម រត្ន័ សុវណ្ណនរៈ
ឯកឧត្តម រត្ន័ សុវណ្ណនរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិកម្ពុជា

លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖

  លោក Andrew Loh
  លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា

ក្នុងនោះ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រង ធនាគារ ព្រីនស៍ មានប្រសាសន៍ថា៖ 

លោក ហ៊ន់ សុរចនា
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រង ធនាគារ ព្រីនស៍

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនរបស់ អេ អាយ អេ ខេមបូឌា តាមរយៈធនាគារ ព្រីនស៍ និងរបៀបដែលជួយអ្នកក្នុងការរៀបចំផែនការ និងសន្សំសម្រាប់ពេលអនាគត សូមទៅកាន់សាខាណាមួយរបស់ធនាគារ ព្រីនស៍ ឬ​សូមទាក់ទងមកកាន់សេវាអតិថិជន អេ អាយ អេ តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមទាក់ទង 1800 20 8888 ចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬចូលទៅកាន់សាខារបស់យើងដែលមានទីតាំង នៅទូទាំងប្រទេស។

ពិធីចុះហត្ថលេខាភាពជាដៃគូអាជីវកម្មរវាងអនាគារព្រីនស៍ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេ
ពិធីចុះហត្ថលេខាភាពជាដៃគូអាជីវកម្មរវាងអនាគារព្រីនស៍ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេ
ពិធីចុះហត្ថលេខាភាពជាដៃគូអាជីវកម្មរវាងអនាគារព្រីនស៍ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេ

អំពី អេអាយអេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។

ទំនាក់ទំនងសារព័ត៌មាន

ម៉េង ដាណែត ប្រធានផ្នែក​ទីផ្សារជាន់ខ្ពស់ អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក [email protected]

អំពីធនាគារ ព្រីនស៍ ម.

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។  ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន ៣២ និងទីតាំងអេធីអឹមចំនួន ៧៤ នៅទូទាំងប្រទេស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]