បរទេស៖ ថ្មីៗ យោងតាមប្រភពសារព័ត៌មានបរទេសមួយ បានរាយការណ៍ឲ្យដឹងថា កំពូលកីឡាករបាល់ទាត់ លោក Ronaldo និងមិត្តស្រី នាង Georgina Rodriguez ដែលកំពុងតែមានផ្ទៃពោះនោះ បានជិះយន្តហោះ ទៅ Madrid ដើម្បីកម្សាន្តយ៉ាងសប្បាយរីករាយ និងចំណាយពេលមួយយប់នៅសណ្ឋាគារប្រណីតមួយយ៉ាងរ៉ូមែនទិកជាមួយគ្នា។
ក្នុងនោះដែរ តាមប្រភពមួយនេះ បានលើកឡើងថា គូស្នេហ៍មួយគូនេះ បានហោះហើរទៅកាន់ រដ្ឋធានីអេស្ប៉ាញ ដែលជាកន្លែងដែល លោក Ronaldo ជាម្ចាស់វិមានមួយ មានតម្លៃ ៤.៨ លានផោន (ប្រមាណ ៦,៥ លានដុល្លារ) ហើយ ការធ្វើដំណើរមួយនេះត្រូវគេដឹងថា បានកើតឡើងបន្ទាប់ពី រូបលោកបានរងរបួស និងខកខានការប្រកួតជាមួយ Aston Villa ក្នុងជុំទី៣ នៃពាន FA Cup នៅល្ងាចថ្ងៃទី ១១ ខែមករាកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត អ្វីដែលធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍នឹងគូស្នេហ៍អ្នកទាំងពីរនោះគឺ លោក Ronaldo និង មិត្តស្រី បានប្រើយន្តហោះឯកជន ដែលមានតម្លៃ ២០ លានផោន (ប្រមាណ ២៧ លានដុល្លារ) របស់ CR7 ដើម្បីចាកចេញពីចក្រភពអង់គ្លេស។ ជាពិសេស គូស្នេហ៍អ្នកទាំងពីរ ថែមទាំង បានញ៉ាំអាហារពេលល្ងាចយ៉ាងរ៉ូមែនទិក នៅភោជនីយដ្ឋានដ៏ល្បី ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]