កាហ្វេ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ ដែល​ជួយ​បង្កើន​កម្រិត​ថាមពល​ដល់​​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​ ប៉ុន្តែ​​វា​ក៏​ផ្ដល់​​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ​។ ពិត​ណាស់​ ដោយ​សារ​តែ​កាហ្វេ​មាន​ជាតិ​អាស៊ីដ​ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​អាច​​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ចង្អោរ​​បន្ទាប់​ពី​ញ៉ាំ​អស់​មួយ​ពែង។

មូលហេតុ​ដែល​យើង​មាន​អាការៈ​ចង្អោរ​ ក្រោយ​ញ៉ាំ​កាហ្វេ​រួច​​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ចាល់​អាស៊ីដ​

ដោយ​សារ​តែ​កាហ្វេ​មាន​ផ្ទុក​ជាតិ​អាស៊ីដ វា​អាច​បង្កើន​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​កាន់​តែ​ច្រើន​ ដែល​អាច​បង្ក​​ជា​បញ្ហា​ក្រពះ​ពោះវៀន​ ដូចជា​ ក្រហាយ​ទ្រូង ចាល់​អាស៊ីដ​ និង​ហើម​ពោះ​ជា​ដើម​។ យោង​តាម​អ្នក​ឯកទេស​ខាង​ចំណី​អាហារ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​កាហ្វេ​​អាច​បង្ក​ជា​បញ្ហា​ចាល់​អាស៊ីដ​ ទើប​អ្នក​ដែល​មាន​បញ្ហា​ចាល់​អាស៊ីដ​រ៉ាំរ៉ៃ​ ងាយ​នឹង​កើត​មាន​អាការៈ​ចង្អោរ បន្ទាប់​ពី​ញ៉ាំ​កាហ្វេ​រួច​។

២.​ញ៉ាំ​កាហ្វេ​នៅ​ពេល​ពោះ​ទទេ

ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ដែល​ញ៉ាំ​កាហ្វេ​​​នៅ​​ពេល​ពោះ​ទទេ​ ក៏​អាច​កើត​មាន​អាការៈ​ចង់​ក្អួត​ដូច​គ្នា​ ពីព្រោះ​កាហ្វេ​​ផ្ទុក​អាស៊ីដ​ខ្ពស់ ​ដែល​​នាំ​ឲ្យ​ស្រទាប់​ក្រពះ​ក្រហាយ​ ក៏​ដូចជា​បង្ក​ជា​អាការៈ​ចង្អោរ​។ រី​ឯ​ជាតិ​កាហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ ជួយ​រំញោច​ការ​ផលិត​អាស៊ីដ​ក្រពះ ដែល​ជា​លទ្ធផល​​ធ្វើ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ពោះ​នៅ​ពេល​ដែល​អាស៊ីដ​ក្រពះ​ផលិត​កាន់​តែ​ច្រើន​។ លើស​ពី​នេះ ក៏​បណ្ដាល​​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​កាហ្វេ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​​រួច​ ទើប​ជា​ការ​ប្រសើរ​។

៣. ញ៉ាំ​ថ្នាំ​ជាក់លាក់​មួយ​ចំនួន​

ចង្អោរ​ជា​ផល​រំខាន​ទូទៅ​ ​នៅ​ពេល​ដែល​យើង​ប្រើ​ថ្នាំ​មួយ​ចំនួន​ ក៏​ដូចជា​ឥទ្ធិពល​រវាង​ជាតិ​កាហ្វេអ៊ីន​ និង​ថ្នាំ​​ជាក់លាក់ ដែល​មាន​​ដូចជា​​ថ្នាំ​ប្រឆាំង​នឹង​បាក់តេរី ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត និង​ថ្នាំ​សម្រាប់​អ្នក​ជំងឺ​ហឺត​ជា​ដើម​។

វិធីសាស្ត្រ​បញ្ចៀស​អាការៈ​ចង្អោរក្រោយ​ញ៉ាំ​កាហ្វេ

  • ញ៉ាំ​កាហ្វេ​ដែល​មាន​ជាតិ​អាស៊ីដ​ទាប​
  • បន្ថែម​ទឹក​ដោះ​គោ​ ឬ​គ្រីម​នៅ​ក្នុង​កាហ្វេ​
  • ញ៉ាំ​កាហ្វេ​នៅ​ពេល​ញ៉ាំ​អាហារ​ ឬ​ក្រោយ​​ពេល​ញ៉ាំ​អាហារ​រួច​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]