ពិភពលោក៖ មេរោគបំប្លែងថ្មីអូមីក្រុង គឺមានគ្រោះថ្នាក់ណាស់ - ហើយជាពិសេស សម្រាប់អ្នកដែលមិនបានទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ អង្គការសុខភាពពិភពលោកបានព្រមានបែបនេះ កាលពីថ្ងៃពុធ ទី១២ មករា។
WHO បាននិយាយថា ការកើនឡើងជាសកលនៃករណីឆ្លងអូមីក្រុងដែលអាចឆ្លងបានច្រើនជាងវីរុសបំប្លែងថ្មី ប្រភេទ Delta ពីមុន។ករណីឆ្លងច្រើនជាង ១៥លានករណី ត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោកកាលពីសប្តាហ៍មុន - ជាមួយនឹងករណីរាប់លានបន្ថែមទៀតត្រូវបានគេគិតថាមិនបានកត់ត្រាទុក។តែយ៉ាងណា ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានទទូចថា មិនត្រូវស្លន់ស្លោភ័យខ្លាចចំពោះមេរោគបំប្លែងខ្លួនថ្មីនេះនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា "ខណៈពេលដែលមេរោគបំប្លែងខ្លួនថ្មីអូមីក្រុងបង្ករភាពធ្ងន់ធ្ងរតិចជាងវីរុសដែលតា (delta) យ៉ាងណាក្តី តែវានៅតែជាមេរោគដ៏គ្រោះថ្នាក់ ជាពិសេសសម្រាប់អ្នកដែលមិនបានទទួលវ៉ាក់សាំងការពារ" ។លោក Tedros បានបន្តថា៖"យើងមិនត្រូវអនុញ្ញាតឱ្យមេរោគនេះជិះដោយឥតគិតថ្លៃ ឬគ្រវីទង់ជាតិពណ៌សនោះទេ ជាពិសេសនៅពេលដែលមនុស្សជាច្រើននៅជុំវិញពិភពលោកនៅតែមិនបានចាក់វ៉ាក់សាំង។ លោកបានបន្ថែមថា៖ "ភាគច្រើនលើសលប់" នៃមនុស្សដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគឺមិនបានចាក់វ៉ាក់សាំង។
លោក Tedros បាននិយាយថា ខណៈពេលដែលវ៉ាក់សាំងនៅតែមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារការស្លាប់ និងជំងឺធ្ងន់ធ្ងរ បើទោះបីជាមិនអាចការពារការឆ្លងកូវីដ១៩ ក៏ដោយ។ ការឆ្លងកាន់តែច្រើនមានន័យថាសម្រាកនៅមន្ទីរពេទ្យកាន់តែច្រើន ការស្លាប់កាន់តែច្រើន មនុស្សដែលឈប់ធ្វើការ - រួមទាំងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាលផងដែរ - និងហានិភ័យកាន់តែច្រើននៃមេរោគបំប្លែងថ្មីផ្សេងទៀតដែលអាចឆ្លងលឿន និងបង្ករការស្លាប់ច្រើនជាងវីរុសអូមីក្រុង៕
ប្រភព៖ strait times
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]