ភ្នំពេញ៖ កម្មវិធី ABA Mobile ទទួលបានការពង្រឹងសមត្ថភាពបន្ថែម សម្រាប់ការផ្ទេរប្រាក់រវាង គណនី និងគណនី ដោយប្រើ ABA ID។ មុខងារនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ABA Mobile ផ្ទេរប្រាក់បានកាន់តែលឿនរហ័ស ងាយស្រួល និងសុវត្ថិភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយ ABA ID [CS1] អ្នកប្រើប្រាស់ ABA Mobile អាចទទួលប្រាក់ តាមរយៈកូដ QR ផ្ទាល់ខ្លួននៅក្នុងកម្មវិធី ដែលអ្នកផ្ញើអាចស្គែនកូដនោះតាម ABA Mobile របស់ពួកគេ។ អ្នកទទួលបានផ្ញើកូដ QR ជាលីង តាមឆាត ឬ messenger ដែលកម្មវិធី ABA Mobile របស់អ្នកផ្ញើ នឹងបើកដោយស្វ័យប្រវត្តិនៅពេលពួកគេចុចលើលីងនោះ។
ABA ID មានបង្កប់ព័ត៌មានម្ចាស់គណនី ដូច្នេះទឹកប្រាក់នឹងត្រូវបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងគណនីសន្សំ ឬគណនី Flexi ដែលភ្ជាប់ជាមួយកូដនោះ។
ដើម្បីប្រើប្រាស់មុខងារនេះ អ្នកប្រើប្រាស់ ABA Mobile ត្រូវបង្កើតជាមុនសិន ដោយកំណត់គណនីទទួលឲ្យហើយ តាមជំហានខាងក្រោម៖
- បើក ABA Mobile ហើយចុចសញ្ញាពណ៌ខៀវ (ជាប៊ូតុង ABA ID) នៅជ្រុងស្ដាំខាងលើ នៃអេក្រង់ (1)
- ចុច បើកឥឡូវ ហើយជ្រើសរើសគណនីទទួល (2)
- បញ្ចូលលេខសម្ងាត់ 4ខ្ទង់ ពេលនោះ ABA ID នឹងបង្កើតបានរួចស្រេច
(1) មាននៅលើ ABA Mobile ដែលអាប់ដេតចុងក្រោយ។ សូមប្រាកដថា អ្នកបានអាប់ដេតកម្មវិធីរបស់អ្នកនៅលើ app store។
(2) អ្នកអាចផ្ដូរ ឬបិទគណនីទទួលបានគ្រប់ពេល។
ABA ID ធ្វើឲ្យការផ្ទេរប្រាក់កាន់តែលឿនរហ័ស ងាយស្រួល និងសុវត្ថិភាព រវាងអ្នកប្រើប្រាស់ ABA Mobile។ អ្នកមិនចាំបាច់បង្ហាញលេខគណនីដល់អ្នកដទៃ ហើយអ្នកផ្ញើក៏មិនចាំបាច់ពិបាកបញ្ចូលលេខគណនីអ្នកទទួលដែរ ដូច្នេះអ្នកនឹងមិនអាចផ្ញើខុសដូចមុនទៀតឡើយ ពិសេសការផ្ទេរប្រាក់ពេលបន្ទាន់ខ្លាំង។
ABA Mobile តែងតែទទួលការអាប់ដេតថ្មី ដូច្នេះសូមបន្តរីករាយក្នុងការប្រើប្រាស់ និងរង់ចាំមុខងារ ក៏ដូចជាសមត្ថភាពបន្ថែមថ្មីៗទៀត។ ប្រសិនបើ អ្នកមិនទាន់មាន ABA Mobile អាចដោនឡូតដោយឥតគិតថ្លៃតាម app store ខាងក្រោម៖ [CS2]
Google Play Store: https://play.google.com/store/apps/details?id=com.paygo24.ibank
Apple Store: https://apps.apple.com/al/app/aba-mobile-bank/id968860649
Huawei Store: https://appgallery.huawei.com/#/app/C102577521
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]