ថៃ៖ ទោះបីជាមិនសូវមានរូបភាពផ្អែមល្ហែមច្រើន ក្រោយពីបានរៀបការនឹងគ្នា ដូចគូគេដទៃ តែ តារាស្រី Nune Woranuch និង ស្វាមី នៅតែរក្សាបាននូវសុភមង្គល ក្នុងក្រុមគ្រួសារ ដែលកំពុងតែធ្វើឲ្យហ្វេនៗជាច្រើន តាមដាន ទៅលើជីវិតរស់នៅឯកជនរបស់នាង។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រីរូបនេះ បែរជាទាញយកចំណាប់អារម្មណ៍សាជាថ្មីម្ដងទៀត បន្ទាប់ពីបានចេញមកបង្ហាញរូបភាពប៉ុន្មានសន្លឹក ជាមួយនឹង ស្វាមី លោក Tod Piti ព្រមទាំងសមាជិកគ្រួសារខាងប្រុស ដើម្បី អបអរសាទរក្នុងថ្ងៃខួបកំណើតរបស់បងប្រុសស្វាមីនាង ដែលបានរៀបចំយ៉ាងសាមញ្ញជាលក្ខណៈគ្រួសារ។ឮ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពមួយនេះ វាពិតជាបង្ហាញឲ្យហ្វេនៗជាច្រើន បានឃើញថា នេះគឺជាគ្រួសារដ៏ធំមួយ ដែលមើលទៅគួរឱ្យស្រលាញ់ និងកក់ក្តៅ ខណៈដែល តារាស្រី Nune បានក្លាយជាសមាជិកគ្រួសារ រស់នៅយ៉ាងចុះសម្រុង ដែលអាចធ្វើឲ្យនាង និងស្វាមី កាន់តែមានភាពល្អូកល្អើន ក៏ដូចជាចំណងស្នេហ៍ដ៏រឹងមាំ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]