រាជធានីភ្នំពេញ៖ កាលពីវេលាព្រលប់យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យ បានធ្វើតេស្តសំណាករកឃើញមានវិជ្ជមានកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ( Omicron ) លើកុមារាម្នាក់ នៅក្នុងបុរីក្នុងភ្នំពេញមួយកន្លែង។
គួរជម្រាបថា កុមារាខាងលើមាន អាយុ៦ឆ្នាំ ស្នាក់នៅទីតាំងខាងលើ ។ តាមប្រភពពីមន្ត្រីនគរបាល បានអោយដឹងថា កុមារាខាងលើ បានឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង ពីស្ត្រីជាម្តាយបង្កើត អាយុ៣៩ឆ្នាំ ដែលបានពិនិត្យឃើញមានវិជ្ជមាន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីកុមារាខាងលើតេស្តឃើញលទ្ធផលវិជ្ជមានកូវីដប្រភេទអូមីក្រុង ត្រូវបានក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ ដឹកយកទៅសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែក្រោម ជាមួយស្ត្រីជាម្តាយ ។
បន្ទាប់ពីកុមារាខាងលើតេស្តឃើញលទ្ធផលវិជ្ជមានកូវីដប្រភេទអូមីក្រុង ត្រូវបានក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ ដឹកយកទៅសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែក្រោម ជាមួយស្ត្រីជាម្តាយ។
តាមប្រភពមន្ត្រីនគរបាលបានឱ្យដឹងថា បច្ចុប្បន្នសមាជិកគ្រួសារចំនួន០៣នាក់ របស់កុមារាដែលវិជ្ជមានវីរុសបំប្លែងថ្មី មានឪពុកបង្កើតរបស់គេ និងសាច់ញាតិ (ស្រី) ០២នាក់ទៀត កំពុងតម្រូវអោយធ្វើចត្តាឡីស័ក ដោយមានការហ៊ុំព័ទ្ធទីតាំងនោះផងដែរ។
គួររំលឹកផងដែរថា គិតត្រឹមថ្ងៃទី ១២ ខែមករា កម្ពុជា បានប្រកាសរកឃើញករណីវិជ្ជមានអូមីក្រុង ប្រមាណជាង ២២០ ករណី ក្នុងនោះភាគច្រើន ជាករណីនាំចូលពីក្រៅប្រទេស និងជាង ១០ ករណី ជាឆ្លង កូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ជាង ១០ ករណីក្នុងសហគមន៍៕



ប្រភព៖ KSP
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]