ហ្វេសប៊ុក៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ជាពិសេសនៅក្នុងប្រទេសថៃ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញគូស្នេហ៍កំលោះសង្ហាស្រលាញ់ភេទដូចគ្នាមួយគូ បានរៀបចំធ្វើពិធីមង្គលការយ៉ាងអធិកអធម ថែមទាំងមានការចូលរួមពីសំណាក់ឪពុកម្តាយទាំងសងខាងថែមទៀតផង។

ជាក់ស្តែងផ្អែកតាមរូបថតជាច្រើនសន្លឹក ដែលជាការបង្ហោះដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា​ Somkid Siriwan ដែលត្រូវបានអ្នកលេងបណ្តាញសង្គមស្គាល់ថាជាកូនកំលោះ បានបង្ហាញទិដ្ឋភាពនៃពិធីមង្គលការទាំងមូល ដែលមានការដេគ័ររចនាផ្កាក្នុងពិធីដ៏ស្រស់ស្អាត រួមទាំងមានការបំពាក់ចិញ្ចៀន និងការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន ដែលមិនចាញ់ពីពីធីមង្គលការមនុស្សប្រុសស្រីប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គួរកត់សម្គាល់ផងដែរថា នាពេលបច្ចុប្បន្ននេះ ប្រទេសថៃបានក្លាយជាប្រទេសមួយក្នុងតំបន់ដែលមានអាត្រាខ្ពស់នៃចំនួនអ្នកស្រលាញ់ដូចគ្នា(LGBTQ) ហើយសិទ្ធិសេរីភាពជាទូទៅនៃអ្នកស្រលាញ់ភេទដូចគ្នាក៏មានលក្ខណ:បើកចំហ តួយ៉ាងដូចជាមានការចែកចាយនៅរូបថតរបស់គូស្នេហ៍ស្រលាញ់ភេទដូចគ្នាជាច្រើននៅក្នុងបណ្តាញសង្គមជាដើម៕

ចង់់ឃើញថាតើ គូស្នេហ៍កំលោះមួយគូនេះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]