កម្សាន្ត៖ តារាសម្ដែងមួយគូ គឺ លោក ស្រេន វុធថា និង និង កញ្ញា ជា ស្រីរ័ត្ន ដែលទស្សនិកជន ប្រហែលជាស្គាល់រួចមកហើយតាមរយៈ ខ្សែភាពយន្តតាមបណ្ដាកញ្ចក់ទូរទស្សន៍នានា ពិសេសគេសង្កេតឃើញថា តារាសម្ដែងមួយគូនេះ តែងបង្ហាញក្នុងខ្សែភាពយន្តក្នុងទូរទស្សន៍ប៉ុស្ត៍លេខ៥ ជាញឹកញយ។  

យ៉ាងណាមិញ បន្ទាប់ពីសម្រេចចិត្តភ្ជាប់ពាក្យនឹងគ្នាកាលពី ឆ្នាំ ២០២០ រួចមក អ្នកទាំងពីរ តែងតែធ្វើឲ្យ ហ្វេនៗចាប់អារម្មណ៍ពីភាពផ្អែមល្ហែមដូចស្រមោចរោមស្ករ មិនមានល្អក់កករនឹងគ្នាម្ដងឡើយ បើទោះបីជាស្ថិតក្នុងទំនាក់ទំនង ក្នុងនាមជាគូដណ្ដឹងជាងពីរឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ពេលកន្លងមក គេតែងឃើញ ស្រេន វុធថា និង ជា ស្រីរ័ត្ន ទៅដើរលេង ទៅញ៉ាំអីជាមួយគ្នា ថតរូបស្វីតៗបង្ហោះនៅលើបណ្ដាញសង្គមជាញឹកញាប់។

ជាពិសេស ថ្មីៗនេះ ស្រេន វុធថា ក៏បានបង្ហោះរូបគូជាច្រើនសន្លឹកជាមួយគូស្នេហ៍ លក្ខណដំណើរកម្សាន្ត យ៉ាងស្វីតៗ ធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយលួចច្រណែនស្ទើរគ្រប់គ្នាផង បើទោះបីជាមិនទាន់គិតគូរឿងរៀបការក៏ដោយចុះ៕

សូមទស្សនារូពភាពខាងក្រោម៖

 ស្រេន វុធថានិងគូស្នេហ៍ 
ស្រេន វុធថានិងគូស្នេហ៍ 
ស្រេន វុធថានិងគូស្នេហ៍ 
ស្រេន វុធថានិងគូស្នេហ៍ 
ស្រេន វុធថានិងគូស្នេហ៍ 
ស្រេន វុធថានិងគូស្នេហ៍ 
ស្រេន វុធថានិងគូស្នេហ៍ 
ស្រេន វុធថានិងគូស្នេហ៍ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]