ជាទូទៅប្រជាជនខ្មែរកាត់ចិន តែងតែមានជំនឿទៅលើឆ្នាំឆុងខ្លាំងណាស់ ដោយសារតែនេះគឺជាឆ្នាំដែលអាចនឹងគ្រោះពេញមួយឆ្នាំតែម្តង ហើយព្រមទាំងមានការលំបាកក្នុងរកសំណាង និងសុភមង្គលបានផងដែរ។

ដោយឡែក ដើម្បីកាត់គ្រោះឆុងឆ្នាំបាន កូនចៅឆ្នាំវក កុល ម៉្សាញ់ ខាល ដែលមានជាប់សែរចិន ត្រូវតែមានតំណមមួយចំនួន ព្រមទាំងការសែនដង្វាយ ដើម្បីទាញយកលាភជ័យមកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមមើលការបញ្ជាក់លម្អិតខាងក្រោមនេះ៖

ឆ្នាំដែលឆុង

១. ឆ្នាំវក​ ឆុង​ ១០០%

រូបតំណាង

២.ឆ្នាំកុល​ ឆុង​ ៥០%

រូបតំណាង

៣. ឆ្នាំម្សាញ់​ ឆុង​ ៥០%

រូបតំណាង

៤. ឆ្នាំខាល​ ជាន់ឆ្នាំ

រូបតំណាង

បម្រាបសម្រាប់អ្នកដែលឆុងឆ្នាំ

-មិនអោយសង់ផ្ទះថ្មី

-មិនចូលក្នុងការដ្ឋានសាងសង់

-មិនចូលរួមពិធីបុណ្យសព​(ក្រៅពីសាច់​ញាតិ​)

-​មិនធ្វេីដំណេីរផ្លូវឆ្ងាយ

-​មិនអោយលេង​ទឹក​ បឹង​ ទន្លេ​ ស្ទឹង​ សមុទ្រ​...

រូបតំណាង

ដំណាក់កាលសែនកាត់ឆុង

១.ក្រដាសសែនកាត់ឆុង(ស្រី​ ឬប្រុស)​

២.សាច់ជ្រូកបីជាន់​ឆៅ (៣ដុំ)

៣.ពងទាឆៅ​ (៣គ្រាប់)

៤.ទានក្រហម​ និងធូប​

៥.ក្រូច​ក្រហម(សែនសុំពរជ័យ​)

រូបតំណាង

ទីតាំងសម្រាប់សែនកាត់ឆុង 

ការសែន​កាត់ឆុ​ង​អាចធ្វេីនៅ​ លោកតាព្រះចៅវត្តភ្នំ​ ឬនៅវិហារលោកតាធំតាខ្មៅ​ (នៅវត្ត​ភ្នំមាន​ លោកអាចារ្យ​ សំរាប់​ធ្វើ​ពិធី​ឱ្យស្រាប់)#ចំពោះជំនឿ​ នៃការសែ​ន​កាត់ឆុងជាមួយនឹងទេវតាខ្លាសរ​ គឺដេីម្បីឱ្យ​ទេវតា​ខ្លាសរ​ ស៊ី​នៅគ្រោះចង្រៃដែរមានទាំងអស់ក្នុងឆ្នាំថ្មី​ និងសុំពរជ័យអោយសុខសប្បាយពេញមួយឆ្នាំ។   

ទីទាំងលោកតាព្រះចៅវត្តភ្នំ​

ប្រភព៖ វប្បធម៌​​ ប្រពៃ​ណី​ ទំនៀមទម្លាប់​របស់​គ្រួសារ​ខ្មែរ-ទាជីវ​ នៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]