ភ្នំពេញ៖ ធនាគារ ហុង លីអុង កម្ពុជា បានដាក់ឱ្យដំណើរការសេវាកម្មធនាគារពេញលេញទី៧ នៅសាខាបឹងស្នោរ ដែលមានទីតាំងក្នុងបុរីប៉េងហួត ដោយបានពង្រីកសេវាកម្មរបស់ខ្លួនពី សេវាកម្មផ្នែកលក់ទៅសេវាកម្មធនាគារពេញលេញ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ហុង លីអុង ដើម្បីបំពេញតម្រូវការសេវាធនាគាររបស់ប្រជាជនកម្ពុជាដែលកំពុងតែមានកំណើនជាលំដាប់ ព្រមទាំងជម្រុញហិរញ្ញវត្ថុក្នុងស្រុកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយមានទីតាំងស្ថិតក្នុងតំបន់ដែលមានភាពមមាញឹកបំផុតមួយ ក្នុងចំណោមទីតាំងដែលមានភាពមមាញឹកបំផុតនានាក្នុងទីក្រុងភ្នំពេញ សាខាបឹងស្នោរនេះនឹងបើកដំណើរការ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៨.០០ព្រឹក ដល់ម៉ោង ៤.០០ល្ងាច ដើម្បីផ្ដល់ឱ្យអតិថិជននូវភាពងាយស្រួយក្នុងការធ្វើប្រតិបត្តិការសេវាធនាគារ។
ធនាគារមេរបស់ធនាគារ ហុង លីអុង កម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី មានមរតកសហគ្រិនភាពដ៏រឹងមាំជាង១០០ឆ្នាំ និងជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុមួយដែលឈានមុខគេ ដែលបម្រើដល់តម្រូវការធនាគារ និងការផ្ដល់ប្រាក់កម្ចីដ៏ទូលំទូលាយជូនអតិថិជន រួមមានអតិថិជនបុគ្គល អតិថិជនអាជីវកម្ម និងអតិថិជនសាជីវកម្មក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុងតំបន់ផងដែរ។ ធនាគារ ហុង លីអុង បានចាប់ផ្តើមប្រតិបត្តិការនៅប្រទេសកម្ពុជានាឆ្នាំ ២០១៣ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការរីកលូតលាស់ និងចូលរួមចំណែកក្នុង វិស័យធនាគារក្នុងប្រទេសកម្ពុជា ក៏ដូចជាការធានាឱ្យបានថារាល់សេវា និងផលិតផលទាំងអស់ដែលបានផ្ដល់ជូន គឺសមស្របតាមតម្រូវក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន តាមរយៈការរួមបញ្ចូលគ្នានៃឌីជីថល និងប្រជាជន ប្រកបដោយភាពពេញលេញ សុវត្ថិភាព ប្រសិទ្ធភាព និងមានភាពងាយស្រួល។
អភិបាលគ្រប់គ្រង និងជាអគ្គនាយកនៃ ធនាគារ ហុង លីអុង កម្ពុជា លោក Terrence Teoh បានថ្លែងថា៖
ភាពរីកចម្រើនផ្នែកសេវាធនាគារឌីជីថល និងការរីកលូតលាស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានពន្លឿនយ៉ាងឆាប់បន្ថែមទៀតដោយសារជំងឺរាតត្បាត ទន្ទឹមនឹងការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) និងប្រជាប្រិយភាពនៃការប្រើប្រាស់អ៊ីវ៉ាលេត (E-Wallet) ផងដែរនោះ លោក Terrence Teoh បានបន្ថែមទៀតថា៖
ដើម្បីអបអរសាទរការបើកសម្ពោធសាខាដោយផ្តល់សេវាធនាគារពេញលេញនេះ និងជួយសម្រួលដល់ការវិវត្តន៍នូវអាជីវកម្មបែបឌីជីថលនៅក្នុងសហគមន៍បុរីប៉េងហួតបឹងស្នោរ តាមរយៈការជំរុញឱ្យមានការទទួលយកការទូទាត់តាមប្រព័ន្ធឌីជីថល ធនាគារ ហុង លីអុង នឹងដាក់ចេញនូវយុទ្ធនាការចំនួន ៣ ដោយផ្តល់រង្វាន់ដល់អតិថិជនបុគ្គល និងអតិថិជនពាណិជ្ជកររួមមាន កម្មវិធីអតិថិជនណែនាំអតិថិជនថ្មី ដោយអតិថិជន និងអ្នកណែនាំ នឹងទទួលបានទឹកប្រាក់ចំនួន ៨៨ ដុលា្លរអាមេរិក។ លើសពីនេះទៀតម្ចាស់អាជីវកម្មចំនួន ១៦៨ រូបដំបូងក្នុងសហគមន៍ប៉េងហួត នឹងទទួលបានទឹកប្រាក់ចំនួន ៨៨ ដុលា្លរអាមេរិក ដោយគ្រាន់តែធ្វើប្រតិបត្តិការជាមួយធនាគារយើងខ្ញុំ និងជាចុងក្រោយគឺ កម្មវិធីប្រាក់បញ្ញើមានកាលកំណត់បង្កើនអត្រាការប្រាក់ ដែលផ្ដល់ជូនការប្រាក់បន្ថែម ០.២៥% ដល់ការបន្តដាក់ប្រាក់បញ្ញើមានកាលកំណត់ឡើងវិញ ដែលបើកក្នុងអំឡុងពេលយុទ្ធនាការនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]