សម័យបច្ចុប្បន្ននេះ មនុស្សភាគច្រើនគឺតែងតែទៅហាត់ប្រាណយករាង និងសាច់ដុំ មិនថាយុវវ័យ ឬក៏អ្នកមានវ័យរាងជ្រេបន្តិចក៏ដោយ ដោយកត្តាទាំងនេះអាចធ្វើឱ្យអ្នកមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺផ្សេងៗបាន ហើយជាពិសេសនោះ ប្រសិនជាមានរាងស្អាតហើយ អ្នកអាចនឹងទាក់ទាញចំណាប់ពីអ្នកដទៃទៀតផង។
ជាការពិតណាស់ បើគ្រាន់តែហាត់ប្រាណយកសុខភាពល្អ គឺមិនមែនជារឿងពិបាកនោះទេ នរណាក៏អាចធ្វើបានដែរ តែបើយករាងស្អាត សាច់ដុំកង់ៗនោះ គឺប្រាកដជាមិនមែនជាដែលមនុស្សគ្រប់គ្នាអាចធ្វើបាននោះទេ ដោយមុនបានរាង និងសាច់ដុំកង់ៗបាន អ្នកត្រូវតែធ្វើតាមក្បួនខ្នាត និងរក្សាសុខភាពឱ្យល្អជាមុនសិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្ងៃនេះ ខ្មែរឡូត បានស្រាវជ្រាវតិចនិចរក្សារាងឱ្យបានស្អាត និងសាច់ដុំកង់ៗសម្រាប់បុរស ដែលមានបំណងចង់ផ្លាស់ប្តូរខ្លួនឯងឱ្យមើលទៅមានលក្ខណៈលេចធ្លោហើយ និងមានសុខភាពល្អបវរុងរឿង ប៉ុន្តែត្រូវចាំថាមានការប្តេជ្ញាចិត្តខ្ពស់ និងការប្រឹងប្រែងគួបផ្សំគ្នាដែរ ទើបមានលទ្ធផលសមនឹងអ្វីដែលអ្នកចង់បាន។
តោះបើត្រៀមខ្លួនរួចហើយ កុំឱ្យខាតពេលនេះជាតិចនិចសម្រាប់អ្នកដែលចង់បានរាងស្អាត៖
១. កុំព្យាយាមសម្រកទម្ងន់លឿនខ្លាំងពេក (សម្រាប់អ្នកដែលលើសគីឡូ)
អ្នកដែលមានទម្ងន់លើស អ្នកគួរតែសម្រកទម្ងន់តាមសម្រួល ដោយកុំដាក់គោលដៅសម្រកលឿនខ្លាំងពេក អាចធ្វើឱ្យអ្នកខ្សោយ មិនមានកម្លាំងពេញក្នុងការហាត់ប្រាណ ក្រៅពីនេះអាចធ្វើឱ្យអ្នកមានបញ្ហាសុខភាពផងដែរ។
២. កំណត់របបអាហារ
សម្រាប់អាហារ៣ពេល អ្នកត្រូវកំណត់ បរិមាណ កាឡូរីដែលត្រូវបរិភោគប្រចាំថ្ងៃ ដោយត្រូវមើលទាំងអាយុ ទម្ងន់ និងគោលដៅរបស់អ្នកថាតើចង់ស្រក ទម្ងន់ ឬក៏ចង់បានសាច់ដុំ អ្នកអាចគណនាតាមគេហទំព័រនេះបាន https://www.bodybuilding.com/fun/macronutcal.htm
៣. ព្យាយាមរក្សាជាតិទឹកក្នុងខ្លួន
នៅពេលរាងកាយមិនមានជាតិទឹកមិនគ្រប់គ្រាន់ ជារឿយៗអ្នកមានអាការៈឃ្លានអាហារផ្សេងៗ ដែលមានកាឡូរីខ្ពស់ ហើយខ្វះសារជាតិបំប៉ន ដូចជាភេស្ជៈប៉ូវកម្លាំង និងអាហារដែលមានខ្លាញ់ច្រើន ដែលនេះជម្រុញឱ្យឡើងទម្ងន់បានយ៉ាងឆាប់រហ័ស។
៤. យកទឹកទៅតាមខ្លួន
ទឹកសម្រាប់បរិភោគ ត្រូវតែរក្សានៅតាមខ្លួន មិនថានៅទីណា ប្រសិនជាអាចគួរតែយកទៅតាមខ្លួន ព្រោះថាប្រសិនជាអ្នកញុំទឹកគ្រប់គ្រាន់ស្បែករបស់អ្នកមើលស្រស់ថ្លា និងស្រស់បស់មិនស្រអាប់ផងដែរ។
៥. គ្រឿងស្រវឹងគួរតែកាត់បន្ថយ យូរៗម្តងបានហើយ
នៅពេលអ្នកពិសារគ្រឿងស្រវឹងម្តងៗ កាឡូរីក្នុងជាតិអាល់កុលនៅក្នុងស្រាបៀរ ស្រា និងស្រាត្រូវបានរក្សាទុកជាខ្លាញ់ក្នុងរាងកាយ ដូច្នេះការកាត់បន្ថយការទទួលទានគ្រឿងស្រវឹង គឺនឹងជួយការសម្រកទម្ងន់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
៦. ជ្រើសរើសអាហារត្រឹមត្រូវ
ការជ្រើសរើសអាហារមិនត្រឹមត្រូវច្រើនគឺអាចធ្វើឱ្យផលវិបាក ដូចជាផ្តល់ថាមពលតិច ហើយកម្រិតកាឡូរីខ្ពស់។ ដូច្នេះមុនបរិភោគអ្វី ត្រូវតែជ្រើសរើសអាហារដែលផ្តល់ថាមពលខ្ពស់ កាឡូរីទាបដូចជាផ្លែចេក ជាដើម។
៧. កុំប្រើប្រូតេអុីនលើសកម្រិត
មនុស្សភាគច្រើន យល់ខុសថាប្រសិនជាចង់ហាត់យកសាច់ដុំបានលឿន គួរញ៉ាំប្រូតេអ៊ីនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទ្រឹស្តីនេះគឺត្រឹមត្រូវនោះទេ ចំនួនអតិបរមានៃប្រូតេអ៊ីនដែលយើងអាចប្រើប្រាស់ និងរក្សាទុកក្នុងរាងកាយមួយថ្ងៃ២ ក្រាមសម្រាប់ទម្ងន់របស់យើង ហើយទាមការហ្វឹកហាត់យ៉ាងលំបាក
ដូច្នេះប្រសិនជាអ្នកមិនអាចដុតជាតិប្រូតេអ៊ីនក្នុងរាងកាយគ្រប់គ្រាន់នោះ វានឹងក្លាយទៅជាខ្លាញ់រាងកាយអ្នកទៅវិញទេ។ ម្យ៉ាងទៀត ការញ៉ាំប្រូតេអ៊ីនច្រើនពេកអាចបណ្តាលឱ្យខូចតម្រងនោម។
៨. ការហាត់ប្រាណ
ការហាត់ប្រាណគឺចំណុចសំខាន់មួយសម្រាប់អ្នកដែលចង់សម្រកទម្ងន់ និងអ្នកដែលចង់បានសាច់ដុំ ដូច្នេះរៀបចំកាលវិភាគថ្ងៃហាត់ប្រាណ ឱ្យត្រូវចំពោះចំណុចរាងកាយអ្នក កុំព្យាយាមចង់បានលទ្ធផលល្អក្នុងពេលខ្លីពេក និងកុំភ្លេចដាក់ថ្ងៃសម្រាកផងដែរ។
៩. ការហាត់យកសាច់ដុំពោះ
ប្រសិនបើអ្នកចង់បានសាច់ដុំ៦កង់ ការហាត់ប្រាណដេក និងងើបជាអ្វីដែលអ្នកគួរតែធ្វើប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នោះទេ លំហាត់ប្រាណសម្រាប់ពោះខាងក្រោមរបស់អ្នក ដូចជាដាក់ជើងជាអក្សរV (អង្គុយលើឥដ្ឋដោយលើកជើងរបស់អ្នកឡើងលើ ហើយឆ្លាស់គ្នាពត់ និងដាក់ជង្គង់របស់អ្នកឱ្យត្រង់) ចំណុចនេះគួរតែត្រូវបានរួមបញ្ចូលផងដែរ រួមជាមួយនឹងការហ្វឹកហាត់សម្រាប់ សាច់ដុំទាំងនោះនៅចំហៀងនៃពោះរបស់អ្នកផងដែរ។
១០. កុំភ្លេចហាត់យកសាច់ដុំជើង
ប្រសិនជាអ្នកមានសាច់ដុំដៃ និងពោះហើយ គ្មានសាច់ដុំជើងនោះ មើលទៅគឺឆ្គងខ្លាំងណាស់ ដូច្នេះប្រសិនជាខ្ជិលហាត់យកសាច់ដុំជើងនោះ អាចបង្វែរអារម្មណ៍ជាការរត់ហាត់ប្រាណ ជិះកង់ លេងបាល់ទាត់ដើម។
១១. គេងឱ្យលក់ស្កប់ស្កល់
បុរសភាគច្រើនតែងតែមានបញ្ហាគេងមិនលក់ កត្តានេះអាចជម្រុញឱ្យការហាត់ប្រាណរបស់អ្នកក្លាយជាអាសារបង់បាន ដោយសារគេងមិនគ្រប់គ្រាន់អាចធ្វើឱ្យអ្នកឡើងទម្ងន់បាន ហើយកម្លាំងក៏ចុះថយជាងមុនទៀត ដូច្នេះ១ថ្ងៃគួរតែគេងចន្លោះ៧ ទៅ៨ម៉ោងក្នុង១ថ្ងៃ។
១២. កុំបោះបង់ចោល
ភាគច្រើនបុរសជាច្រើនបានខិតខំប្រឹងប្រែងខ្លាំងនៅថ្ងៃដំបូង ឬត្រឹមតែ១ខែ ហើយក៏ខ្ជិលបោះបង់ចោលតែម្តង ដោយលើកមូលហេតុអាចថាមិនសូវឃើញប្រសិទ្ធភាព។ តាមការពិតទៅលទ្ធផលល្អ ឬមិនសូវល្អ ខ្លួនយើងជាងអ្នកសម្រេចនោះទេ ដូច្នេះប្រសិនជាអ្នកមិនចុះចាញ់ និងធ្វើតាមក្បួនហាត់ប្រាណ តមចំណី ថែរក្សាសុខភាពខ្លួននោះ លទ្ធផលល្អមិនយូរមិនឆាប់គង់តែលេចចេញមកនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]