រាជធានីភ្នំពេញ÷ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សាលារៀនបញ្ញាសាស្រ្តអន្តរជាតិ សូមជម្រាបជូនដំណឹងដល់មាតាបិតាសិស្សទាំងអស់មេត្តាជ្រាបជាព័ត៌មាន អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើសិស្ស និងគ្រូបង្រៀន ដូចមានរៀបរាប់ខាងក្រោម៖
១. កាលពីថ្ងៃអាទិត្យ ទី៩ ខែមករា ឆ្នាំ២០២២ យើងខ្ញុំបានទទួលដំណឹងពីមាតាសិស្សថ្នាក់ទី១១ក ម្នាក់ បានឆ្លងជំងឺកូវីដ-១៩
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២. នៅរសៀលថ្ងៃអាទិត្យ ថ្ងៃខែឆ្នាំដដែល មានមាតាសិស្សម្នាក់ថ្នាក់ទី៨ក បានបញ្ជាក់ប្រាប់ថា កូនរបស់គាត់ឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី (អូមីក្រុង)
៣. ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ គណ:គ្រប់គ្រងសាលាបានរៀបចំក្រុមគ្រូពេទ្យ ធ្វើការយកសំណាកសិស្ស និងគ្រូបង្រៀនដែលពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ មុននឹងអនុញ្ញាតឱ្យចូលក្នុងសាលារៀន
៤. ចំពោះសិស្ស និងគ្រូបង្រៀន ដែលបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ដូចមានបញ្ជីរាយការណ៍ជូនមន្ទីរអយក.ភព ត្រូវបានចាត់ចែងឱ្យត្រឡប់ទៅផ្ទះវិញជាបន្ទាន់ និងណែនាំឱ្យទៅធ្វើតេស្ត ( PCR ) ដើម្បីបញ្ជាក់បន្ថែម។
៥. ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ថ្នាក់រៀនដែលពាក់ព័ន្ធនឹងសិស្សមានវិជ្ជមានកូវីដ-១៩ ត្រូវបានដាក់ឱ្យបង្រៀន និងរៀនពីចម្ងាយតាមប្រព័ន្ធអនឡាញ
៦. វិធានការបន្តបន្ទាប់ យើងខ្ញុំបានរាយការណ៍ និងសហការដោយការទទួលខុសត្រូវជាមួយអាជ្ញាធរខណ្ឌ និងមន្ត្រីសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសាលារៀន
៧. បន្តតាមដានការវិវត្ត និងសាកសួរសុខទុក្ខសិស្ស និងគ្រូបង្រៀន ដែលមានវិជ្ជមានកូវីដ-១៩
៨. បន្តពង្រឹងការអនុវត្តតាមគោលការប្រតិបត្តិស្តង់ដា ( SOP) ដោយណែនាំឱ្យមានការបាញ់ថ្នាំកម្ចាត់មេរោគ ពាក់ម៉ាស់ រក្សាគម្លាត និងលាងដៃជាប្រចាំ។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន មេត្តាជ្រាបជាព័ត៌មាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]