ភ្នំពេញ៖ ការអប់រំ មានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍកុមារ។ ការអប់រំមួយដ៏ល្អ ជួយអប់រំ ផ្តល់ព័ត៌មាន និងធ្វើឲ្យកុមារចេះគិតពិចារណាដោយមានហេតុផល។ ដូចទស្សនវិទូបុរាណម្នាក់ បានពោលថា «ប្រសិនបើផែនការរបស់អ្នកសម្រាប់រយៈពេលមួយឆ្នាំ អ្នកត្រូវស្ទូងស្រូវ។ ប្រសិនបើអ្នកផែនការរបស់អ្នកសម្រាប់ដប់ឆ្នាំ អ្នកត្រូវដាំដើមឈើ។ ប្រសិនបើផែនការរបស់អ្នកសម្រាប់ ១០០ ឆ្នាំ អ្នកត្រូវផ្តល់ការអប់រំដល់កុមារ»។ 

ដោយសារការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តគំនិតផ្តួចផ្តើមរបស់ខ្លួនជាងពីរឆ្នាំកន្លងទៅនេះ ដើម្បីជួយលើកកម្ពស់ការសិក្សារបស់កុមារដោយផ្តល់សម្ភារសិក្សា និងមេរៀនអប់រំជាច្រើននៅតាមសាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីប្រគល់លិខិតថ្លែងអំណរគុណ និងមេដាយ

បន្ទាប់មក ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ការឧបត្ថម្ភគាំទ្រ និងឥទ្ធិពលវិជ្ជមានរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស មកលើវិស័យអប់រំក្នុងប្រទេសកម្ពុជានៅក្នុងពិធីពិសេសមួយ ដែលបានធ្វើឡើងនៅក្រសួងក្រោមអធិបតីភាព លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដែលបានប្រគល់លិខិតថ្លែងអំណរគុណ និងមេដាយតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដល់នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen និងមន្ត្រីតំណាងក្រុមហ៊ុន។ 

លិខិតថ្លែងអំណរគុណ និងមេដាយ ត្រូវបានប្រគល់បន្ទាប់ពីណាហ្គាវើលដ៍បេះដូងសប្បុរស បានបំពេញកាតព្វកិច្ចដោយជោគជ័យពាក់ព័ន្ធនឹងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០១៩សម្រាប់កម្មវិធីចែកសម្ភារសិក្សា និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ។ មានសិស្សានុសិស្សប្រមាណ ២៥.៣៨៥ នាក់ទៅទូទាំង ១១ ខេត្ត បានទទួលប្រយោជន៍ពីសកម្មភាពដែលបានធ្វើឡើងក្នុងឆ្នាំ២០១៩។ 

លោកជំទាវ ឃុន រចនា បានមានប្រសាសន៍ថា៖

ប្រសាសន៍លោកជំទាវ ឃុន រចនា

សូមបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា និងណាហ្គាវើលដ៍បេះដូងសប្បុរស បានបន្តអនុស្សរណៈនៃការយោគយល់គ្នា ដែលអនុញ្ញាតឲ្យកម្មវិធីចែកសម្ភារសិក្សាបន្តរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ បុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងធ្វើដំណើរទៅកាន់សាលាបឋមសិក្សា ៦០ នៅក្នុងខេត្ត ១២ ដើម្បីចែកសម្ភារសិក្សាចាំបាច់ដល់សិស្សានុសិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដោយមានបន្ថែមខេត្តពោធិ៍សាត់ទៅក្នុងបញ្ជីផងដែរ។ កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ ក៏ត្រូវបានពង្រីកទៅកាន់សាលារៀននៅក្នុងខេត្ត ៥ ផងដែរដោយមានបន្ថែមខេត្តកំពង់ចាម។ 

លោកជំទាវ ឃុន រចនា និង លោក Pern Chen

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា៖

ប្រសាសន៍លោក Pern Chen 

លោក Pern Chen បានធ្វើការកត់សម្គាល់ផងដែរថា កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ បានផ្តល់ចំណេះដឹងសំខាន់ៗ ស្តីពីវិធីកាត់បន្ថយហានិភ័យអគ្គិភ័យ វិធីបង្ការ និងវិធីដោះស្រាយនៅពេលមានបញ្ហាអគ្គិភ័យនៅក្នុងផ្ទះ និងអគារ។ បំពង់ពន្លត់អគ្គិភ័យចំនួន ៦៣ ត្រូវបានឧបត្ថម្ភដល់សាលារៀន និងសហគមន៍ព្រមទាំងមានការផ្តល់ការបង្ហាញអំពីវិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងវិធីពន្លត់អគ្គិភ័យផងដែរ។ 

លោក Pern Chen បានបន្ថែមថា៖

ប្រសាសន៍លោក Pern Chen 
ណាហ្គាវើលដ៍បេះដូងសប្បុរស ផ្តល់សម្ភារសិក្សាដល់សិស្សជាង២២,០០០នាក់ក្នុងឆ្នាំ២០១៩

អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស 

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុ​ងខែមីនា ឆ្នាំ​ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុន ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានកុមារ និងប្រជាជននៅក្នុងសហគមន៍ជាង ៤៥៦.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]