តារាកម្សាន្ត÷ ក្រោយពេលត្រលប់មកពីប្រទេសអុីស្រាអ៊ែលវិញ គេសង្កេតឃើញថា បវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញាងិន ម៉ារ៉ាឌី ហាក់ទទួលបានការងារច្រើនហូរចូលដូចទឹក ដោយកាលពីពេលថ្មីៗនេះ ក្នុងឱកាសថតសម្លៀកបំពាក់ឲ្យសំអាងការមួយ កញ្ញា ម៉ារ៉ាឌី បានទទួលការគាំទ្រ និងស្ងើចសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងពេញបណ្តាញហ្វេសប៊ុកតែម្តង។

ជាក់ស្តែងនៅក្នុងរូបថតប៉ុន្មានសន្លឹកនោះ កញ្ញាងិន ម៉ារ៉ាឌី បវរកញ្ញាឯកចក្រវាលកម្ពុជឆ្នាំ២០២១ បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតបុរាណពណ៌ស មានរំលេចដោយឌិនយ៉ាងប្រណីត អមដោយមកុដ និងក្បិនដ៏ស្រស់ស្អាត ព្រមទាំងការតុបតែងមុខ និងគ្រឿងអលង្ការ ដោយរំលេចឲ្យឃើញសម្រស់តារាស្រីរូបនេះស្រស់ស្អាតគ្រប់ជ្រុង រហូតធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរថាបវរកញ្ញារូបនេះ មានសម្រស់ល្អគន់ មើលកាន់តែយូរកាន់តែស្អាតតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា ថ្វីត្បិតតែមិនបានជាប់ក្នុងTop កំពូលណាមួយ ក្នុងកម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាលឆ្នាំ២០២១នៅឯប្រទេសអុីស្រាអ៊ែលក៏ដោយ ប៉ុន្តែកញ្ញា ងិន ម៉ារ៉ាឌី នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ហ្វេនៗដែលជាអ្នកនិយមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កញ្ញាផ្ទាល់តែម្តង៕

ចង់ឃើញថាតើកញ្ញា ម៉ារ៉ាឌី ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបខាងក្រោម÷

កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]